វៀតណាមចូលរួមកិច្ចប្រជុំ SOM អាស៊ាន និងកិច្ចប្រជុំគណៈប្រតិបត្តិការនៃគណៈកម្មា ធិការសន្ធិសញ្ញាអំពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

Chia sẻ

(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៦-៧ ខែមិថុនា នៅរដ្ឋធានីវៀងចន្ទន៍ (ឡាវ) អនុរដ្ឋមន្ត្រីការបរទេស-ប្រធាន SOM អាស៊ានរបស់វៀតណាម លោក Do Hung Viet បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (SOM អាស៊ាន) កិច្ចប្រជុំគណៈប្រតិបត្តិការនៃគណៈកម្មាធិការសន្ធិសញ្ញាអំពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ ExCom) និងកិច្ចប្រជុំលើកទី ១៧ នៃក្រុមការងារនៃ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានអំពីទីម័រឡេស្តេ (ACCWG-TL)។

វៀតណាមចូលរួមកិច្ចប្រជុំ SOM អាស៊ាន និងកិច្ចប្រជុំគណៈប្រតិបត្តិការនៃគណៈកម្មា ធិការសន្ធិសញ្ញាអំពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ - ảnh 1អនុរដ្ឋមន្ត្រីការបរទេស-ប្រធាន SOM អាស៊ានរបស់វៀតណាម លោក Do Hung Viet។
(រូបថត៖ VNA)
នៅក្នុងបណ្ដាកិច្ចប្រជុំនេះ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានចូលរួមនិងរួម ចំណែកប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចពិភាក្សា ជាពិសេសការអនុវត្តអាទិភាពរបស់ អាស៊ានក្នុងឆ្នាំនេះ និងការតម្រង់ទិសកសាងយុទ្ធសាស្ត្រអនុវត្តសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ ២០៤៥ រំលេចវិធីសាស្រ្តរួមរបស់អាស៊ានក្នុងការធ្វើឲ្យកាន់តែ ស៊ីជម្រៅថែមទៀតនូវ ទំនាក់ទំនងជាមួយដៃគូ ជំរុញឲ្យប្រទេសដែលមានអាវុធ នុយក្លេអ៊ែរ (NSW) ចុះហត្ថលេខាលើពិធីសារសន្ធិសញ្ញាអំពីតំបន់អាស៊ីអាគ្នេយ៍គ្មាន អាវុធនុយគ្លេអ៊ែរ លើកកម្ពស់តួនាទី និងវិធីសាស្រ្តរបស់អាស៊ានក្នុងការជួយឧបត្ថម្ភ មីយ៉ាន់ម៉ា រួមទាំងផ្ដល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជននៃប្រទេសនេះ ផងដែរ។
លោកអនុរដ្ឋមន្ត្រីបានអះអាងថា អាស៊ានចាំបាច់ត្រូវរក្សាគោលជំហររួមលើបញ្ហា សមុទ្រខាងកើត ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីការរក្សា និងជំរុញស្ថិរភាពលំហសមុទ្រ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ជាពិសេស គោលការណ៍គោរពច្បាប់អន្តរជាតិជាគោល រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីរក្សាការអត់ធ្មត់ និងដោះស្រាយជម្លោះដោយ សន្តិវិធី៕

ប្រតិកម្មទៅវិញ