សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥៖ ស្នើរដ្ឋសភាផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង

Chia sẻ

(VOVWORLD) - បន្តសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី ១៥ នាព្រឹកថ្ងៃទី ៨ មិថុនា នៅ ទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានដាក់ជូន រដ្ឋសភានូវសេចក្ដីសំណើរផ្តល់សច្ចាប័នលើឯកសារអំពីការចូលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង។

សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥៖ ស្នើរដ្ឋសភាផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បង្ហាញសេចក្ដីសំណើរផ្តល់សច្ចាប័នលើឯកសារអំពីការចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង។ (រូបថត៖ VNA)
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានឲ្យដឹងថា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចក្រភពអង់គ្លេសបានដាក់ពាក្យជាផ្លូវការដើម្បីស្នើសុំចូលរួមកិច្ចព្រមព្រៀង CPTPP។ នាថ្ងៃទី ១៦ មិថុនា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម រួមជាមួយរដ្ឋមន្ត្រីនៃបណ្តាប្រទេស CPTPP និងចក្រភពអង់គ្លេសបានចុះហត្ថលេខា លើឯកសារស្តីពីការចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេស ដែលនាំប្រទេស នេះក្លាយជាសមាជិកទី ១២ នៃកិច្ចព្រមព្រៀង។
ដោយវាយតំលៃពីឥទ្ធិពលនៃការចូលជាសមាជិក CPTPP របស់ ចក្រភព អង់គ្លេស លោកស្រីអនុប្រធានរដ្ឋបាននិយាយថា នៅកម្រិតទ្វេភាគី វៀតណាមនិង អង់គ្លេសមានទំនាក់ទំនង FTA ទ្វេភាគីរួចហើយ។ ការចូលជាសមាជិក CPTPP របស់ ចក្រភពអង់គ្លេស នឹងរួមចំណែកពង្រឹងតួនាទីរបស់វៀតណាមចំពោះចក្រភពអង់គ្លេស នៅក្នុងតំបន់នេះ; រួមចំណែកលើកកំពស់ឋានៈរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយចក្រភពអង់គ្លេស។ ជាពិសេស ការដែលចក្រភពអង់គ្លេសទទួលស្គាល់នូវរបបសេដ្ឋកិច្ចទីផ្សាររបស់ វៀតណាមក៏មានសារៈសំខាន់ផងដែរ ដែលបង្កើតមូលដ្ឋានបន្ថែមសម្រាប់វៀតណាម បន្តបញ្ចុះបញ្ចូលប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកឲ្យទទួលស្គាល់វៀតណាម ជាសេដ្ឋកិច្ចទីផ្សារ។ នៅកម្រិតពហុភាគីវិញ ការចូលជាសមាជិក CPTPP របស់ ចក្រភពអង់គ្លេស នឹងរួមចំណែកតភ្ជាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងអាមេរិកជាមួយអឺរ៉ុប ជួយលើកកំពស់ CPTPP ពីកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌតំបន់ទៅជាកិច្ចព្រមព្រៀង សកលមួយ។ អាស្រ័យហេតុនេះ លោកស្រីអនុប្រធានរដ្ឋបានឲ្យដឹងថា រដ្ឋាភិបាលស្នើ ឱ្យផ្តល់សច្ចាប័នលើឯកសារនេះនៅសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ ដូច្នេះ វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេស CPTPP ចំនួន ៦ ដែលផ្ដល់សច្ចាប័ន លើពិធីសារដំបូងគេ។
បង្ហាញរបាយការណ៍ត្រួតពិនិត្យនៅសម័យប្រជុំ ប្រធានគណៈកម្មាធិការកិច្ចការ បរទេសនៃរដ្ឋសភា លោក Vu Hai Ha បានឲ្យដឹងថា គណៈកម្មាធិការកិច្ចការបរទេស បានឯកភាពលើភាពចាំបាច់នៃការផ្តល់សច្ចាប័នលើឯកសារនេះ៕

ប្រតិកម្មទៅវិញ