ប្រធានាធិបតីបារាំងសន្យាកសាងប្រទេសបារាំងខ្លាំងមាំមួននិងសា្តរឡើងវិញទំនុកទុកចិត្តរបស់ប្រជាពលរដ្ឋ

Chia sẻ
(VOVWORLD) - ក្នុងបទសន្ទរកថានៅពិធីទទួលសច្ចាប្រណិធាននាព្រឹកថ្ងៃទី ១៤ ឧសភា នៅវិមាន Elysee រដ្ឋនានីប៉ារីស ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសន្យានឹងជំនះពុះពារលើការបែកបាក់ក្នុងសង្គមបារាំងហើយ កសាងប្រទេសបារាំងខ្លាំងមាំមួនមួយ។ 
ប្រធានាធិបតីបារាំងសន្យាកសាងប្រទេសបារាំងខ្លាំងមាំមួននិងសា្តរឡើងវិញទំនុកទុកចិត្តរបស់ប្រជាពលរដ្ឋ - ảnh 1 ប្រធានាធិបតីបារាំងសន្យាកសាងប្រទេសបារាំងខ្លាំងមាំមួននិងសា្តរឡើងវិញទំនុកទុកចិត្តរបស់ប្រជាពលរដ្ឋ

(VOVworld) – ក្នុងបទសន្ទរកថានៅពិធីទទួលសច្ចាប្រណិធាននាព្រឹកថ្ងៃទី ១៤ ឧសភា នៅវិមាន Elysee រដ្ឋនានីប៉ារីស ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសន្យានឹងជំនះពុះពារលើការបែកបាក់ក្នុងសង្គមបារាំងហើយ កសាងប្រទេសបារាំងខ្លាំងមាំមួនមួយ។ ប្រធានាធិបតីថ្មីរបស់បារាំងក៏បានសន្យា ទៀតថា៖ នឹងខំប្រឹងប្រែងកសាងសហភាពអឺរ៉ុប (EU) ប្រកបដោយប្រសិទ្ធភាព អធិបតេយ្យភាពនិងមានចរិតលក្ខណៈនយោបាយថែមទៀតដោយសារ EU គឺជា មធ្យោបាយដែលជួយប្រទេសបារាំងក្លាយទៅជាមហាអំណាចមួយ។ លោក Emmanuel Macron ក៏បានប្រកាសនឹងធ្វើរាល់ប្រការចាំបាច់ក្នុងការប្រយុទ្ធ ប្រឆាំងនឹងលទ្ធិភេរវកម្មក៏ដូចជាដោះស្រាយវិបត្តិជនអន្តោប្រវេសន៍លើពិភព លោកទាំងមូលផងដែរ។ ថ្នាក់ដឹកនាំបារាំងបានប្រកាសថា៖ អាទិភាពជួរមុខ របស់លោកគឺនាំមកនូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋឡើងវិញ។ នាថ្ងៃដដែល ប្រធានាធិបតី  Emmanuel Macron បានតែងតាំងលោក Alexis Kohler ធ្វើជា អគ្គលេខាធិការវិមាន Elysee និងអតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអាល្លឺម៉ង  លោក Philippe Etienne ធ្វើជាអ្នកពិគ្រោះយោបល់ការទូតរបស់ប្រធានាធិបតី។ នាថ្ងៃទី ១៦ ឧសភា បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីនឹងត្រូវបានប្រកាស៕ 

ប្រតិកម្មទៅវិញ