ប្រធានាធិបតីបារាំងប្រកាសទស្សនៈវិស័យសំរាប់អនាគតរបស់អឺរ៉ុប |
(VOVworld) – នាថ្ងៃទី ២៦ កញ្ញា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងបទសន្ទរកថាអំពីទស្សនៈវិស័យចំពោះអនាគតអឺរ៉ុបរួមមានបណ្ដាការផ្តើម គំនិតសំដៅ «កែទម្រង់ដ៏ជ្រាលជ្រៅនិងទូលំទូលាយ» សហភាពអឺរ៉ុប (EU) ក៏ដូចជា ជំរុញសាមគ្គីនិងកិច្ចសហប្រតិបត្តិការក្នុងប្លុក។ ក្នុងបទសន្ទរកថានៅសកលវិទ្យាល័យ Sorbonne ទីក្រុងប៉ារីស ប្រធានាធិបតី Macron បានផ្តើមឡើងបង្កើតកំលាំងប្រតិកម្ម ចាប់រហ័សដែលប្រមូលផ្តុំកងទ័ពនៃបណ្ដាប្រទេសជាសមាជិក EU នាឆ្នាំ ២០២០។ លោកក៏បានអំពាវនាវកសាងយន្តការពន្ធថ្មីចំពោះបណ្ដាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំ ដូចជា Facebook និង Apple ដែលកំពុងត្រូវបានចាត់ទុកបង់ពន្ធអាជីវកម្មដ៏តិចតូច នៅអឺរ៉ុប។ ទន្ទឹមនឹងនោះ ប្រធានាធិបតីបារាំងបានចាត់ទុកថា៖ គប្បីកសាងស្ថាប័ន ជំនាញមួយរបស់អឺរ៉ុបទទួលបន្ទុកវិបត្តិជនអន្តោប្រវេសន៍។ ស្តីអំពីបញ្ហាសេដ្ឋកិច្ច ថ្នាក់ដឹកនាំបារាំងបានបញ្ជាក់ថា៖ Eurozone គប្បីមានថវិការដោយឡែកនិងរដ្ឋមន្ត្រី ហិរញ្ញវត្ថុមួយរូបដើម្បីផ្គត់ផ្គង់និងគ្រប់គ្រងហិរញ្ញវត្ថុសំរាប់សកម្មភាពវិនិយោគរួម ធានា សុវត្ថិភាពចំពោះមុខវិបត្តិសេដ្ឋកិច្ច។ ប្រធានាធិបតី Macron ក៏បាននាំចេញមតិគាំទ្រ ការកែទម្រង់យន្តការ ការផ្តើមគំនិតសំដៅជំរុញ EU លើវិស័យថាមពលការពារជាតិនិង បច្ចេកវិទ្យាផងដែរ៕