ប្រធានាធិបតីកូរ៉េខាងត្បូងដឹងមុនព័ត៌មានស្ដីពីករណីបាញ់សាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េ

Chia sẻ
(VOVWORLD) - នាថ្ងៃទី៣០ កក្កដា វិមានប្រធានាធិបតីកូរ៉េខាងត្បូងឲ្យដឹងថា ប្រធានាធិបតីលោក Moon Jae-in ទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ស្ដីពី ការដែលស.ប.បកូរ៉េជិតដំណើការបាញ់សាកល្បងកាំជ្រួចប្រភេទ ICBM លើក ទី២ ក្នុងពេលវេលា២ថ្ងៃមុននឹងព្យុងយ៉ាងអនុវត្តការសាកល្បងនេះ។
ប្រធានាធិបតីកូរ៉េខាងត្បូងដឹងមុនព័ត៌មានស្ដីពីករណីបាញ់សាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េ - ảnh 1 កាំជ្រួចប្រភេទ ICBM ត្រូវបានបាញ់បង្ហោះពីកន្លែងសម្ងាត់មួយនៅស.ប.បកូរ៉េ នាថ្ងៃទី២៨ កក្កដា (រូបថត៖Yonhap/TTXVN)

(VOVworld) - នាថ្ងៃទី៣០ កក្កដា វិមានប្រធានាធិបតីកូរ៉េខាងត្បូងឲ្យដឹងថា ប្រធានាធិបតីលោក Moon Jae-in ទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ស្ដីពី ការដែលស.ប.បកូរ៉េជិតដំណើការបាញ់សាក ល្បងកាំជ្រួចប្រភេទ ICBM លើក ទី២ ក្នុងពេលវេលា២ថ្ងៃមុននឹងព្យុងយ៉ាងអនុវត្តការសាកល្បងនេះ។ អ្នកនាំពាក្យ វិធានប្រធានាធិបតីលោក Yoon Young-chan ឲ្យដឹងថា ប្រធានា ធិបតីលោក Moon ទទួលបានរបាយការណ៍នាថ្ងៃទី២៦ កក្កដា ស្ដីពីលទ្ធភាពដែលព្យុងយ៉ាង នឹងដំណើការសាកល្បងកាំជ្រួចនៅតំបន់ Mupyong-ri ខេត្ត Jagang។ ក្រោយពី ករណីបាញ់សាកល្បងនេះ ប្រធានាធិបតីលោក Moon បានសំណូមពរឲ្យរៀបចំ ជំនួបពិភាក្សាសំដៅបន្តដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈកម្ពស់ខ្ពស់ដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិកនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ