ទទួលស្វាគមន៍លោកប្រធានាធិបតី Vladimir Putin និងគណៈប្រតិភូជាន់ខ្ពស់សហព័ន្ធរុស្ស៊ីនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មានវត្តមានលោក Le Hoai Trung ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈឹម; ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha។ អមដំណើរលោកប្រធានាធិបតី Vladimir Putin មកកាន់ប្រទេសវៀតណាម គឺរដ្ឋមន្ត្រីការបរទេស Sergei Lavrov; ឧបនាយករដ្ឋមន្ត្រី ប្រធានអនុគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃសហព័ន្ធវៀតណាម-រុស្ស៊ីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស លោក Dmitry Chernyshenko រួមជាមួយថ្នាក់ដឹកនាំ តំណាងនៃតំបន់មួយចំនួន និងសាជីវកម្មធំៗនៃសហព័ន្ធរុស្ស៊ី។
ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung ទទួលស្វាគមន៍លោកប្រធានាធិបតី Vladimir Putin និងគណៈប្រតិភូជាន់ខ្ពស់សហព័ន្ធរុស្ស៊ីនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ VOV) |
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅវៀតណាមលើកនេះ ធ្វើឡើងចំពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៤ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៤), រយៈពេល ៣០ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព (១៩៩៤-២០២៤) និងក្នុងបរិបទនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ទទួលបានសមិទ្ធិផលលើគ្រប់វិស័យ៕