ប្រធានាធិបតី វេណេហ្ស៊ុយអេឡាចោទប្រកាន់រដ្ឋសភាមានឧបាយកលធ្វើរដ្ឋប្រហារ

Chia sẻ
(VOV)_ប្រធានាធិបតីវេណេហ្ស៊ុយអេឡា​ លោក Nicolas Maduro នាថ្ងៃទី២៥តុលា បានចោទប្រកាន់ រដ្ឋសភាមានឧបាយកលធ្វើរដ្ឋប្រហារ បន្ទាប់ពីពេលស្ថាប័ននីតិបញ្ញត្តិ បើកសវនាការនយោបាយ និងព្រហ្មទណ្ឌ
ប្រធានាធិបតី វេណេហ្ស៊ុយអេឡាចោទប្រកាន់រដ្ឋសភាមានឧបាយកលធ្វើរដ្ឋប្រហារ - ảnh 1
ប្រធានាធិបតី វេណេហ្ស៊ុយអេឡាចោទប្រកាន់រដ្ឋសភាមានឧបាយកលធ្វើរដ្ឋប្រហារ

(VOV)_ប្រធានាធិបតីវេណេហ្ស៊ុយអេឡា​ លោក Nicolas Maduro នាថ្ងៃទី២៥តុលា
 បានចោទប្រកាន់ រដ្ឋសភាមានឧបាយកលធ្វើរដ្ឋប្រហារ បន្ទាប់ពីពេលស្ថាប័ននីតិ
បញ្ញត្តិ បើកសវនាការនយោបាយ និងព្រហ្មទណ្ឌ ចំពោះថ្នាក់ដឹកនាំវេណេហ្ស៊ុយអេឡា។
ថ្លែងមតិចំពោះអ្នកគាំទ្រ នៅទីក្រុង Caracas ប្រធានាធិបតី​លោក Nicolas Maduro 
បានអះអាងថា៖ មិនអនុញាត្តិ​អោយ​មានការធ្វើរដ្ឋប្រហារណាមួយកើតមានឡើង នៅ
រដ្ឋសភាបានទេ។ ថ្នាក់ដឹកនាំ​វេណេហ្ស៊ុយអេឡារូបនេះ ក៏បានចោទប្រកាន់គណបក្សប្រ
ឆាំងនៅរដ្ឋសភា ​កំពុងស្វែងរកវិធានការ៖បំផ្លាញប្រទេសជាតិ ហើយដាស់តឿនភាគីប្រ
ឆាំង​ដំណើការចរចារ៕

ប្រតិកម្មទៅវិញ