ប្រធានាធិបតី Mahmoud Abbas អំពាវនាវ​សហគមន៍​អន្តរជាតិឧបត្ថម្ភ​ប៉ាឡេស្ទីន

Chia sẻ
(VOVWORLD) - ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas នៅថ្ងៃទី ១២ ខែកុម្ភៈ បានចោទប្រកាន់អ៊ីស្រាអែល "ឆ្លងកាត់បន្ទាត់ក្រហមទាំងអស់" នៅក្នុងទីក្រុង ហ្សេរុយ សាឡឹមខាងកើត និងតំបន់ West Bank។
ប្រធានាធិបតី Mahmoud Abbas អំពាវនាវ​សហគមន៍​អន្តរជាតិឧបត្ថម្ភ​ប៉ាឡេស្ទីន - ảnh 1ដោយឡែកក្នុងថ្ងៃទី ២៧ ខែមករា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក ទៅលើតំបន់ហ្គាហ្សា។ (រូបថត៖ AFP/TTXVN)

ថ្លែងកាលពីម្សិលមិញនៅក្នុងកិច្ចប្រជុំនៃសម្ព័ន្ធអារ៉ាប់ (AL) នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ប្រធានាធិបតី Mahmoud Abbas បានអំពាវនាវឱ្យសហគមន៍អន្តរជាតិការពារប្រជាជនប៉ាឡេស្ទីន និងបញ្ចប់ការកាន់កាប់ និងសកម្មភាពឯកតោភាគីរបស់អ៊ីស្រាអែល "ឆ្លងកាត់បន្ទាត់ក្រហមទាំងអស់" នៅហ្សេរុយសាឡឹមខាងកើត និងតំបន់ West Bank។ លោកប្រធានាធិបតី Mahmoud Abbas បាននិយាយថា ប៉ាឡេស្ទីននឹងទៅកាន់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារផ្សេងៗរបស់ខ្លួន រួមទាំងក្រុមប្រឹក្សាសន្តិសុខ ដើម្បីតវ៉ាប្រឆាំងនឹងការរំលោភបំពានរបស់អ៊ីស្រាអែល។ ប៉ាឡេស្ទីននឹងស្នើសុំឱ្យមានការអនុម័តនូវដំណោះស្រាយដែលការពារដំណោះស្រាយរដ្ឋពីរ ដោយទទួលស្គាល់ប៉ាឡេស្ទីនជាសមាជិកភាពពេញលេញរបស់អង្គការសហប្រជាជាតិ។

នៅក្នុងសុន្ទរកថាតាមវីដេអូ  អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់លើ “គោលជំហរច្បាស់លាស់របស់អង្គការសហប្រជាជាតិគឺប្រឆាំងនឹងសកម្មភាពឯកតោភាគី" នៅពេលលោកបានលើកឡើងពីការតាំងទីលំនៅខុសច្បាប់នៅហ្សេរុយសាឡឹមខាងកើត។ ហើយស្តេច Abdullah II នៃប្រទេសហ្ស៊កដានី ដែលដើរតួរជាអ្នកថែរក្សាទីតាំងពិសិដ្ឋរបស់មូស្លីម និងគ្រិស្តសាសនានៅទីក្រុងហ្សេរុយសាឡឹម បានអំពាវនាវដល់មេដឹកនាំអារ៉ាប់ “ត្រូវជំរុញកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីគាំទ្រដល់លទ្ធភាពនៃការស្តារឡើងវិញសម្រាប់បងប្អូនរបស់យើង" នៅក្នុងទឹកដីប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ