ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖ TTXVN) |
នៅក្នុងសារអបអរសាទរ លោក Li Zhanshu ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស ចិនបានសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងចិន - វៀតណាមកំពុងមានស្ថេរភាព ហើយការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងសភាប្រជាជន ចិននិងរដ្ឋសភាវៀតណាមកាន់ តែស៊ីជម្រៅពីមួយថ្ងៃ ទៅមួយថ្ងៃ។ ប្រធានសភាតំណាងប្រជា ជនទូទាំងប្រទេសចិនលោក Li Zhanshu បានអះអាងនូវឆន្ទៈត្រៀមខ្លួនជាស្រេច ធ្វើការជាមួយប្រធានរដ្ឋសភាលោក Vuong Dinh Hue ដោយអនុវត្ត ន៍តាមការយល់ឃើញរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន - វៀតណាម មានការអភិវឌ្ឍឥតឈប់ឈរនៅក្នុងយុគសម័យថ្មី៕