ក្នុងសំបុត្រខាងលើ លោក Tran Thanh Man បានទទួលស្គាល់និងវាយ តំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ អាចារ្យ រួមជាមួយប្រជាជន ជាជនជាតិខ្មែរទាំងមូល ដែលបានអនុវត្តន៍តាមគោលជំហររបស់បក្ស គោល នយោបាយ ច្បាប់របស់រដ្ឋ ចូលរួមយ៉ាងសកម្មក្នុងការចលនាប្រឡងប្រណាំងដែើ បំផុសឡើងដោយរណសិរ្សមាតុភូមិវៀតណាម រួមចំណែកក្នុងការអនុវត្តភារកិច្ច គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាសន្តិសុខសណ្ដាប់ធ្នាប់នៅតំបន់នីមួយៗ និងលើទូទាំងប្រទេស។ លោក Tran Thanh Man ជឿជាក់ថា បណ្ដាព្រះសង្ឃ អាចារ្យ រួមជាមួយជនរួមជាតិខ្មែរទាំងមូល នឹងជានិច្ចកាលរួមដំណើរជាមួយ ប្រជាជាតិ ពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិទាំងមូល កសាងនិងការពារ មាតុប្រទេសដើម្បីគោលដៅ “ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាពនិងអារិយធម៌៕