|
ប្រធានគណៈកម្មាធិការឃោសនាប្រជាជនទៅបំពេញការងារនៅ St-Peterburg រុស្ស៊ី |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅរុស្ស៊ី នាថ្ងៃទី១៤ កញ្ញា ប្រធានគណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញទៅ
ទស្សនានិងធ្វើការនៅវិទ្យាស្ថានហូជីមិញ នៃមហាវិទ្យាល័យ St-Peterburg។ នៅក្នុងជំ
នួបធ្វើការនៅទីនេះ លោកស្រី Truong Thi Mai បានស្ដាប់ សាស្ត្រាចារ្យ Vladimir Kolotov
ប្រធានវិទ្យាស្ថានហូជីមិញ ឧទ្ទេសនាមអំពីដំណើការកសាងនិងអភិវឌ្ឍន៍របស់វិទ្យាស្ថាន។
រីឯ លោកស្រី Truong Thi Mai បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់សាស្ត្រាចារ្យ Vladimir Kolotov ក្នុងការកសាងវិទ្យាស្ថានហូជីមិញ។ លោកស្រីបានចាត់
ទុក៖វិទ្យាស្ថាននេះនឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីយូរអង្វែង
មិត្តភាពរវាងប្រទេសទាំងពីរវៀតណាមនិងរុស្ស៊ី។
នាថ្ងៃដដែល លោកស្រី Truong Thi Mai ក៏មានជំនួបសន្ទនាជាមួយដំណាងសមាគមជនវៀតណាម និងសិក្ខាកាមវៀតណាមនៅ St-Peterburg រុស្ស៊ីផងដែរ៕