សមាជិកព្រឹទ្ធសភា Jim Risch បានឲ្យដឹងថា ក្នុងរយៈពេលមួយភាគបួននៃសតវត្សរ៍នេះ សហរដ្ឋ អាមេរិកនិងវៀតណាមបានឆ្លងកាត់រាល់របួសស្នាមនៃសង្គ្រាមដើម្បីបង្កើតភាពជាដៃគូរឹងមាំនៅក្នុងវិស័យពាណិជ្ជកម្ម ការអភិវឌ្ឍ សុខភាពសាធារណៈ ថាមពល ការពារជាតិ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ សមាជិកព្រឹទ្ធសភាលោក Jim Risch បានសន្យា ជំរុញរាល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីគាំទ្រវៀតណាមកាន់តែរឹងមាំ ប្រកបដោយវិបុលភាពនិងឯករាជ្យ ព្រមទាំងពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ យោងតាមសមាជិកព្រឹទ្ធសភា លោក Jim Risch សហរដ្ឋអាមេរិកត្រូវតែបន្តផ្តល់អាទិភាពដល់ការចូលរួមរបស់ខ្លួនជាមួយវៀត ណាម ក្នុងវិស័យសំខាន់ៗ ដូចជាសន្តិសុខក្នុងតំបន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជ កម្ម។
សេចក្តីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភា Jim Risch បានឲ្យដឹងថែមទៀតថា ឆ្នាំនេះ សហរដ្ឋ អាមេរិកក៏បានទទួលស្គាល់និងគាំទ្រគោលជំហររបស់ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) របស់វៀតណាមផងដែរ។ សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់វៀត ណាមក្នុងការលើកកម្ពស់ “អាស៊ានមួយមានភាពស្អិតរមួតនិងការឆ្លើយតប” ទោះបីជាមានការរឹតត្បិតលើការទាក់ទងផ្ទាល់ក្នុងកំឡុងឆ្នាំដោយសារតែកូវីដ១៩ក៏ដោយ។ សហរដ្ឋអាមេរិកប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយវៀតណាមនិងដៃគូអាស៊ានដទៃទៀត ដើម្បីជំរុញតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិកបើកចំហនិងសេរី ក៏ដូចជាដោះស្រាយបញ្ហាប្រឈមរួម។ សមាជិកព្រឹទ្ធសភាលោក Jim Risch បានសង្កត់ធ្ងន់ថា លោករំពឹងថា ទំនាក់ទំនងអាមេរិក - វៀតណាមនឹងបន្តត្រូវបានពង្រឹងក្នុងរយៈពេល ២៥ ឆ្នាំខាងមុខនិងច្រើនជាងទៀតជាពុំខាន៕