នាវាជួយសង្គ្រោះ Aquarius (រូបថតៈ AFP / VNA) |
ការព្រមព្រៀងពោលខាងលើបានបញ្ឈប់ភាពជាប់គាំង រយៈពេល ៤ ថ្ងៃ អំពីវាសនារបស់ជនចំណាកស្រុកទាំង ១៤១ នាក់ ដែលត្រូវបាន នាវា Aquarius ជួយសង្គ្រោះ នៅលើមហាសមុទ្រមេឌីទែរ៉ាណេ ក្រោយពេល អ៊ីតាលីនិង Malta បដិសេធឲ្យនាវានេះចូលចតនៅកំពង់ផែ។ តាមរយៈបណ្ដាញសង្គម Twitter នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាសថា ប្រទសខ្លួនទទួលជនចំណាកស្រុកចំនួន ៦០ នាក់ ក្នុងចំណោមមនុស្សទាំង ១៤១ នាក់។ ព័រទុយហ្គាល់ក៏បានប្រកាសទទួលជនចំណាកស្រុកចំនួន ៣០ នាក់ដែរ។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តី Malta លោក Joseph Muscat បានឲ្យដឹងថា ប្រទេសខ្លួននឹងអនុញ្ញត្តិឲ្យនាវា Aquarius ចូលចតនៅកំពង់ផែ។
ទោះបីជាទទួលបានការព្រមព្រៀងក៏ដោយ ប៉ុន្តែ សមាជិកអឺរ៉ុបទទួលបន្ទុកបញ្ហាជនចំណាកស្រុក មហាផ្ទៃ និងសញ្ចាតិ លោក Dimitris Avramopoulos បានចាត់ទុកថា អឺរ៉ុបចាំចាច់ត្រូវរិះរកដំណោះស្រាយក្នុងរយៈពេលយូរអង្វែងសម្រាប់បញ្ហាជនចំណាកស្រុកផងដែរ៕