ប្រទេសលោកខាងលិចបន្តបណ្តេញអ្នកការទូតរុស្ស៊ី

Chia sẻ
(VOVWORLD) - នៅថ្ងៃទី៥ ខែមេសា រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក Jose Manuel Albares បានឲ្យដឹងថា អេស្ប៉ាញនឹងបណ្តេញអ្នកការទូតរុស្ស៊ីប្រហែល ២៥នាក់ បន្ទាប់ពីចំណាត់ការស្រដៀងគ្នារបស់អាល្លឺម៉ង់និងបារាំងកាលពីថ្ងៃទី៤ ខែមេសា។
ប្រទេសលោកខាងលិចបន្តបណ្តេញអ្នកការទូតរុស្ស៊ី - ảnh 1ដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក Jose Manuel Albares។ (រូបថត៖ AP)

នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Jeppe Kofod បានប្រកាសពីសេចក្តីសម្រេច បណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១៥នាក់ ដោយបានលើកច្បាស់ថា អ្នកការទូតទាំងនេះ បានធ្វើសកម្មភាពចារកម្មនៅលើទឹកដីដាណឺម៉ាក។ តាមនោះ លោក Kofod បានសង្កត់ធ្ងន់ថា ដាណឺម៉ាកចង់បញ្ជូនសញ្ញាយ៉ាងច្បាស់លាស់ថា សកម្មភាពចារកម្មនៅក្នុងប្រទេសនេះគឺ"មិនអាចទទួលយកបានឡើយ”។

ក្រសួងការបរទេសព័រទុយហ្គាល់ នៅថ្ងៃទី៥ ខែមេសាបានឲ្យដឹងថានឹងបណ្តេញបុគ្គលិកស្ថានទូតរុស្ស៊ីចំនួន ១០នាក់នៅរដ្ឋធានី Lisbon។ សេចក្តីប្រកាសបានលើកច្បាស់ថា បុគ្គលិកការទូតដែលត្រូវបានបណ្តេញចេញគឺជា "មនុស្សដែលមិនត្រូវបានស្វាគមន៍ទេ" ហើយថាពួកគេមានរយៈពេលតែ ២សប្តាហ៍ប៉ុណ្ណោះ ដើម្បីចាកចេញពីប្រទេសព័រទុយហ្គាល់។ នៅថ្ងៃទី៥ ខែមេសា រូម៉ានីក៏បានប្រកាសថា នឹងបណ្ដេញអ្នកការទូតរុស្ស៊ីចំនួន ១០នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ “ប្រព្រឹត្តមិនសមស្របទៅនឹងបទដ្ឋានអន្តរជាតិ”។ ប្រទេសស្លូវេនីក៏បានសម្រេច បណ្ដេញអ្នកការទូតរុស្សីចំនួន ៣៣នាក់។ នាថ្ងៃដដែលនោះ ប្រទេសអ៊ីតាលីនិងស៊ុយអែតក៏បានប្រកាសបណ្ដេញអ្នកការទូតរុស្ស៊ីផងដែរ។

ជាការឆ្លើយតបទៅនឹងការសម្រេចរបស់ប្រទេសអ៊ឺរ៉ុបមួយចំនួនដែលបានបណ្តេញអ្នកការទូតរុស្ស៊ីនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងបានឲ្យដឹងថា នេះគឺជាសកម្មភាព "រាក់កំផែល" ដែលនឹងធ្វើឱ្យស្មុគស្មាញថែមទៀតនូវទំនាក់ទំនងដែលមានភាពចាំបាច់ដើម្បីស្វែងរកដំណោះស្រាយមួយ។ លោក Peskov បានសង្កត់ធ្ងន់ថា ប្រការនេះ នឹងនាំមកនូវវិធានការសងសឹករបស់រុស្ស៊ីជាក់ជាពុំខាន៕

 

ប្រតិកម្មទៅវិញ