ប្រទេសម៉ិកស៊ិកចាប់ផ្តើមដំណើរការបោះឆ្នោតសកល |
នាថ្ងៃទី ១ កក្កដា អ្នកបោះឆ្នោតម៉ិកស៊ិករាប់លាននាក់បានទៅបោះឆ្នោត ដើម្បីជ្រើសតាំងអ្នកបន្តប្រធានាធិបតី Enrique Pena Nieto ក្នុងអាណត្តិ ២០១៨-២០២៤ ក៏ដូចជាព្រឹទ្ធសមាជិកចំនួន ១២៨ នាក់ សមាជិកសភាជាន់ទាប់ចំនួន ៥០០ នាក់និងថ្នាក់ដឹកនាំតំបន់ចំនួន ២៨០០ នាក់។ ការបោះឆ្នោតប្រធានាធិបតី ម៉ិកស៊ិកនឹងគ្មានវង់បោះឆ្នោតទី ២ ទេ ហើយបេក្ខជនណាដណ្តើមបានសម្លែង គាំទ្រច្រើនជាងគេនឹងទទួលបានជ័យជំនះ។ តាមការស្ទង់សាធារណៈមតិមុនការបោះឆ្នោតបានឲ្យដឹងថា៖ បេក្ខជនឆ្វេងនិយម លោក Andres Manuel Lopez Obrador ដែលដឹកនាំសម្ព័ន្ធភាពគណបក្ស «រួមដំណើរជាមួយគ្នា យើងធ្វើឡើងប្រវត្តិសាស្ត្រ» កំពុងដណ្តើមឧត្តមភាពដោយមានការគាំទ្រជាង ៥០% របស់អ្នក បោះឆ្នោត៕