ប្រទេសប៉ូឡូញរំលឹកខួបលើកទី៧១នៃទិវាកុបកម្មWarsaw

Chia sẻ
(VOVworld)-នាថ្ងៃទី១សីហា ប៉ូឡូញបានរៀបចំពិធី
រំលឹកខួបលើកទី៧១ នៃទិវា កុបកម្ម Warsaw ប្រឆាំង
នឹងពួកផាសីសអាល្លឺម៉ង់។

(VOVworld)-នាថ្ងៃទី១សីហា ប៉ូឡូញបានរៀបចំពិធីរំលឹកខួបលើកទី៧១ នៃទិវា
កុបកម្ម Warsaw ប្រឆាំងនឹងពួកផាសីសអាល្លឺម៉ង់។ នេះជាកុបកម្មមួយដែលបាន
ចាត់ ទុកជានិមិតរូបសម្រាប់ភាពអង់អាចក្លាហាន និងមោទនភាពរបស់ប្រជាជន
នៃ ប្រទេសនេះ។​ថ្លែងមតិក្នុងពិធីនេះ ប្រធានាធិបតីប៉ូឡួញ លោក Bronislaw
Komorowski បានអះអាងថា កុបកម្មនេះ ជាបំណងប្រាថ្នារបស់ប្រជាជនប៉ូឡួញ ដែលចង់ដណ្តើមសេរីភាព។ លោកក៏បានដាក់កម្រងផ្ការំលឹកវិញ្ជាក្ខ័ន្ធជនដែល
បាត់បង់ជីវិតក្នុងការធ្វើកុបកម្ម នៅឈាបនដ្ឋាន Powazki និងអំពាវនាវមនុស្ស
គ្រប់រូប ត្រូវចេះគោរព និងរក្សាសេរីភាពដែលជំនាន់ដូនតាបានពលីជីវិតដើម្បី
ដណ្តើមមក វិញនោះផងដែរ៕

 

ប្រតិកម្មទៅវិញ