ប្រទេសបារាំងនា «ថ្ងៃស្ងៀមស្ងាត់» មុនការបោះឆ្នោតប្រធានាធិបតី ២០១៧

Chia sẻ
(VOVworld) –​ យុទ្ធនាការចលនាស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំងបានបិទបញ្ចប់ ហើយថ្ងៃទី ២២ មេសា គឺជាថ្ងៃ «ស្ងៀមស្ងាត់» មុនពេលបោះឆ្នោតប្រធានាធិបតីបារាំងវង់ទី ១ ដែលត្រូវបានកំណត់នាថ្ងៃទី ២៣ មេសា។ 
ប្រទេសបារាំងនា «ថ្ងៃស្ងៀមស្ងាត់» មុនការបោះឆ្នោតប្រធានាធិបតី ២០១៧ - ảnh 1
ប្រទេសបារាំងនា «ថ្ងៃស្ងៀមស្ងាត់» មុនការបោះឆ្នោតប្រធានាធិបតី ២០១៧ (VNA)


(VOVworld) –​ យុទ្ធនាការចលនាស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំងបានបិទបញ្ចប់ ហើយថ្ងៃទី ២២ មេសា គឺជាថ្ងៃ «ស្ងៀមស្ងាត់» មុនពេលបោះឆ្នោតប្រធានាធិបតីបារាំងវង់ទី ១ ដែលត្រូវបានកំណត់នាថ្ងៃទី ២៣ មេសា។ តាមច្បាប់ស្តីអំពីការបោះឆ្នោតបារាំងថា៖ នាថ្ងៃទី ២២ មេសា បណ្ដាបេក្ខជនក្នុងការរត់ប្រណាំងចូលក្នុងវិមាន Elysee មិនអនុញ្ញាតឲ្យធ្វើសកម្ម ភាពបំផុសសម្លេងគាំទ្រណាមួយឡើយ ក្នុងពេលនោះ មធ្យោបាយផ្សព្វផ្សាយ មហាជនមិនអនុញ្ញាតផ្សាយតូរលេខស្ថិតិដែលអាចជះឥទ្ធិពលដល់មតិរបស់ អ្នកបោះឆ្នោតបារាំងមុនវង់បោះឆ្នោតទី ១ ឡើយ។ ប៉ុន្តែ លទ្ធផលនៃការស្ទង់មតិបានឲ្យដឹងថា៖ បេក្ខជនចំនួន ៤ នាក់ដែលត្រូវបានវាយតំលៃខ្ពស់គឺ៖ បេក្ខជនឯករាជ្យ លោក Emmanuel Macron នៅនាំមុខដោយមានសម្លេងគាំទ្រពី ២៣% ដល់ ២៥% បន្ទាប់នោះគឺប្រធានគណៈបក្សស្តាំមនិយមរណសិរ្សជាតិ​ (FN) លោកស្រី Marine Le Pen និងអតីតនាយករដ្ឋមន្ត្រីបារាំង លោក Francois Fillon រួមជាមួយ ថ្នាក់ដឹកនាំនៃចលនា «ប្រទេសបារាំងឥតចុះញ៉ម» លោក Jean-Luc Melechon៕

ប្រតិកម្មទៅវិញ