ប្រទេសបង្កើត EU អំពាវនាវឲ្យការរួមកម្លាំងដើម្បីដោះស្រាយវិបត្តិជនចំណាក ស្រុកនិងភេរវកម្ម

Chia sẻ
(VOVworld) - សហភាពអឺរ៉ុប (EU) កំពុងប្រឈមមុខ
នឹងដំណាក់កាលពោរពេញទៅដោយការលំបាក
ហើយប្រទេសជាសមាជិកទាំងអស់ត្រូវរួមកម្លាំង
ដើម្បីទប់ទល់នឹងការសាកល្បងធំៗរបស់ EU តាំងពី
បញ្ហាជនចំណាកស្រុកដល់បញ្ហាភេរវកម្ម។
ប្រទេសបង្កើត EU អំពាវនាវឲ្យការរួមកម្លាំងដើម្បីដោះស្រាយវិបត្តិជនចំណាក ស្រុកនិងភេរវកម្ម - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Frank-Walter Steinmeier​ (រូបថត៖EPA)

(VOVworld) - សហភាពអឺរ៉ុប (EU) កំពុងប្រឈមមុខនឹងដំណាក់កាលពោរពេញទៅ
ដោយការលំបាក ហើយប្រទេសជាសមាជិកទាំងអស់ត្រូវរួមកម្លាំងដើម្បីទប់ទល់
នឹងការសាកល្បងធំៗរបស់ EU តាំងពីបញ្ហាជនចំណាកស្រុកដល់ បញ្ហាភេរវកម្ម។
នេះជាខ្លឹមសារស្នូលក្នុងសេចក្ដីថ្លែងការណ៍រួមនៃសន្និសីទរដ្ឋមន្ត្រី ការបរទេសនៃ
ប្រទេសជាសមាជិកចំនួន៦ដែលបង្កើតឡើងប្លុកសហគមន៍សេដ្ឋ កិច្ចអឺរ៉ុប (EEC)
ជាអង្គការដើមរបស់ EU។សន្និសីទនេះត្រូវបានរៀបចំឡើងនៅ ទីក្រុង Rome របស់
អ៊ីតាលី នាថ្ងៃទី៩ កុម្ភៈ ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីការ បរទេស អ៊ីតាលី
អាល្លឺម៉ង់ បារាំង បែលហ្ស៊ីក ហូល្លង់ និងលុចសំបួ។វិបត្តិជន ចំណាកស្រុកជា
ប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់បំផុតក្នុងសន្និសីទនេះ នៅពេល
 EU មិនទាន់មានគោលនយោបាយរួមណាមួយសំដៅដោះស្រាយ បញ្ហាអំពី
សេដ្ឋកិច្ច សង្គមនិងសន្តិសុខនៅឡើយ ខណៈដែលបរិមាណជន ចំណាកស្រុក
ហូរចូលអឺរ៉ុបមិនមានសញ្ញាថយចុះទេ៕

ប្រតិកម្មទៅវិញ