ប្រទេសនានាស្វែងរកវិធានការជំរុញសេដ្ឋកិច្ចនៅសន្និសីទនិទាឃរដូវ IMF – WB

Chia sẻ
(VOVworld) –​​ ការព្រួយបារម្មណ៍ស្តីពីស្ថានភាពចុះល្បឿង
នៃខឿនសេដ្ឋកិច្ចពិភព លោក សែនណារីអូអង់គ្លេសចាក
ចេញពីសហភាពអឺរ៉ុប (EU) (ឬហៅថា Brexit) និងការបែក
ធ្លាយឯកសារប៉ាណាម៉ាគឺជាបញ្ហាគ្តៅគកុកនៅសន្និសីទ
និទាឃរដូវ ប្រចាំឆ្នាំរបស់មូលនិធិរូបយវត្ថុអន្តរជាតិ (IMF)
និងធនាគារពិភពលោក (WB) ដែលបានបើកជាផ្លូវការនា
ថ្ងៃទី ១៤ មេសា នៅទីក្រុវ៉ាស៊ីនតោន អាមេរិក។ 

ប្រទេសនានាស្វែងរកវិធានការជំរុញសេដ្ឋកិច្ចនៅសន្និសីទនិទាឃរដូវ IMF – WB  - ảnh 1
ប្រទេសនានាស្វែងរកវិធានការជំរុញសេដ្ឋកិច្ចនៅសន្និសីទនិទាឃរដូវ IMF – WB (Image: VNA)

(VOVworld) –​​ ការព្រួយបារម្មណ៍ស្តីពីស្ថានភាពចុះល្បឿងនៃខឿនសេដ្ឋកិច្ចពិភព
 លោក សែនណារីអូអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) (ឬហៅថា Brexit)
និងការបែកធ្លាយឯកសារប៉ាណាម៉ាគឺជាបញ្ហាគ្តៅគកុកនៅសន្និសីទនិទាឃរដូវ
ប្រចាំឆ្នាំរបស់មូលនិធិរូបយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB)
ដែលបានបើកជាផ្លូវការនាថ្ងៃទី ១៤ មេសា នៅទីក្រុវ៉ាស៊ីនតោន អាមេរិក។ នៅ
ទីនេះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងថ្នាក់ដឹកនាំបណ្ដាធនាគារកណ្តាលមកពី
ប្រទេសចំនួន១៨៩បានពិភាក្សាអំពីវិធានការចាំបាច់សំដៅជំរុញកំណើន
សេដ្ឋកិច្ចនិងការប្រើប្រាស់លើពិភពលោកក្នុងកាលៈទេសៈបណ្ដាគ្រោះអាសន្ន
គំរាមកំហែងខឿនសេដ្ឋកិច្ចសកលនៅវត្តមាន។ នាបច្ចុប្បន្ន កាន់តែមានប្រទេស
ជាច្រើនស្វែងរកជំនួយឧបត្ថម្ភពី IMF និង WB ដោយហេតុនេះ នៅសន្និសីទលើក
នេះ ប្រទេសជាសមាជិករបស់  IMF និង WB នានាក៏នឹងនាំចេញផែនការធ្វើ
សកម្មភាពជាក់ស្តែងសំដៅដោះស្រាយដំណើរថយក្រោយ។ ក្នុងករណីគ្មាន
ការស្រុះចិត្តគំនិតណាមួយឡើយស្តីពីការខំប្រឹងប្រែងសមហភាពមជ្ឈដ្ឋានមន្ត្រី
ប្រទេសនានានឹង ស្វែងរកផែនការ ​B មួយសំរាប់ការជំរុញកំណើនសេដ្ឋកិច្ច។
 ក្រៅពីគ្រោះអាសន្នខាងនយោបាយនិងហិរញ្ញវត្ថុដែលកំពុងអូសកន្លាយក្នុង
រយៈពេលយូរអង្វែងនៅប្រទេសជាច្រើនលើពិភពលោកនិងហានិភ័យពីសែ
ណារីអូអង់គ្លេសនឹងចាកចេញ ពី EU គ្រោងនឹងត្រូវបានពិភាក្សានៅសន្និសីទ
លើកនេះ៕​

ប្រតិកម្មទៅវិញ