ប្រទេសនានាថ្កោលទោសទង្វើបង្ករឿងហេតុជាបន្តបន្ទាប់របស់ព្យុយ៉ាង បន្ទាប់ពីការបាញ់សាកល្បងកាំជ្រួច

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៩ ឧសភា សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លា ការបាញ់សាកល្បងកាំជ្រួចថ្មីបំផុតរបស់ ស.ប.ប.ក.។ 
ប្រទេសនានាថ្កោលទោសទង្វើបង្ករឿងហេតុជាបន្តបន្ទាប់របស់ព្យុយ៉ាង បន្ទាប់ពីការបាញ់សាកល្បងកាំជ្រួច - ảnh 1 ប្រទេសនានាថ្កោលទោសទង្វើបង្ករឿងហេតុជាបន្តបន្ទាប់របស់ព្យុយ៉ាង បន្ទាប់ពីការបាញ់សាកល្បងកាំជ្រួច

(VOVworld) – នាថ្ងៃទី ២៩ ឧសភា សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លា ការបាញ់សាកល្បងកាំជ្រួចថ្មីបំផុតរបស់ ស.ប.ប.ក.។ ក្នុងបណ្ដាជំនួបសន្ទនា តាមទូរស័ព្ទរវាងបេសជនពិសេសទទួលបន្ទុកបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងត្បូង អាមេរិកនិងជប៉ុន ភាគីនានាបានរិះគន់ដ៏ធ្ងន់ធ្ងរការបាញ់កាំជ្រួចរបស់ ស.ប.ប.ក. ព្រមទាំង សន្យារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ហើយមានទង្វើតបតវិញ រឹមពឹងប្រឆាំងទង្វើបង្ករឿងហេតុរបស់ព្យុងយ៉ាង។ នាថ្ងៃដដែល អនុរដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Vladimir Titov បានសង្កត់ធ្ងន់ថា៖ ម៉ូស្គូរិះគន់ការបាញ់ កាំជ្រួចថ្មីបំផុតរបស់ ស.ប.ប.ក. ព្រមទាំង អំពាវនាវឲ្យសហគមន៍អន្តរជាតិ អត់ធ្មត់៕ 

ប្រតិកម្មទៅវិញ