(VOVworld)-ទោះបីជារាល់ការវាយប្រហារដោយបង្ហូរឈាមនៅទីក្រុងប៉ារីសប្រទេស
បារាំងនាពេលកន្លងទៅ បានជះឥទ្ធិពលមិនតិចទៅលើកិច្ចការ ត្រៀមរៀបចំសម្រាប់
សន្និសីទកំពូលអ.ស.បស្តីពីបំរ៉ែបំរួលអាកាសធាតុលើកទី ២១ (COP21) ដែលគ្រោង
នឹងប្រព្រឹត្តទៅនៅទីក្រុងបារីសនេះនាថ្ងៃទី៣០វិច្ឆិកា ខាងមុខក្តី ប៉ុន្តែថ្នាក់ដឹកនាំនៃ
ប្រទេសនានានៅតែប្រមូលផ្តុំពិភាគ្សា សំដៅទទួលឲ្យ បានកិច្ចព្រមព្រៀងបំរ៉ែបំរួល
អាកាសធាតុទូទៅមួយចីរភាព។ថ្លែងមតិនៅទីស្នាក់ ការអ.ស.ប នាថ្ងៃទី២០វិច្ឆិកា ឧបការីរបស់អគ្គលេខាធិការអ.ស.ប ទទួលបន្ទុក បញ្ហាបំរ៉ែបំរួលអាកាសធាតុ លោក
Janos Pasztor បានឲ្យដឹងថា ថ្នាក់ដឹកនាំនៃ ប្រទេសនានាលើពិភពលោក បានអះអាង
សារជាម្តងទៀតថានឹងចូលរួមCOP21 ដោយមិនអើពើដល់គ្រោះអាសន្នភេរវកម្មឡើយ៕