ប្រទេសឈូងសមុទ្រពែក្សនានាខ្វែងគំនិតអំពីសំណើរបង្កើនទិន្នផលធ្វើអាជីវកម្មប្រេង

Chia sẻ
(VOVWORLD) -អារ៉ាប៊ីសាអូឌីតកំពុងខិតខំប្រឹងប្រែងក្នុងការបញ្ចុះបញ្ចូលសមាជិក OPEC ក្នុងនោះមានសម្ព័ន្ធមិត្តនៅឈូងសមុទ្រពែក្ស ដើម្បីគាំទ្រសំណើរបង្កើនទិន្នផលធ្វើអាជីវកម្មរបស់អង្គការខ្លួន។
ប្រទេសឈូងសមុទ្រពែក្សនានាខ្វែងគំនិតអំពីសំណើរបង្កើនទិន្នផលធ្វើអាជីវកម្មប្រេង - ảnh 1 ចាក់សាំងសម្រាប់រថយន្តនៅការ៉ាស់សាំងនៅតេអេរ៉ង់ប្រទេសអ៊ីរ៉ង់
(ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២០ មិថុនា យោងតាមប្រភពព័ត៌មានពីអង្គការបណ្ដាប្រទេសនាំចេញប្រេងឥន្ធនៈ (OPEC) បានឲ្យដឹងថា៖ មុននឹងកិច្ចប្រជុំអំពីគោលនយោបាយទិន្នផលរបស់ OPEC ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២២ មិថុនា នៅរដ្ឋធានី វីយែន របស់អូទ្រីសនោះ អារ៉ាប៊ីសាអូឌីតកំពុងខិតខំប្រឹងប្រែងក្នុងការបញ្ចុះបញ្ចូលសមាជិក OPEC ក្នុងនោះមានសម្ព័ន្ធមិត្តនៅឈូងសមុទ្រពែក្ស ដើម្បីគាំទ្រសំណើរបង្កើនទិន្នផលធ្វើអាជីវកម្មរបស់អង្គការខ្លួន។ តាមផែនការ សមាជិក OPEC នានា នឹងបើកកិច្ចប្រជុំដើម្បីសម្រេចចិត្តលើគោលនយោបាយទិន្នផល ក្នុងកាលៈទេសៈប្រទេសដែលប្រើប្រាស់ថាមពលសំខាន់ៗដូចជា៖ អាមេរិក និងចិនបានអំពាវនាវឲ្យបន្ធូរបន្ថយតម្លៃប្រេង ហើយជួយឧបត្ថម្ភខឿនសេដ្ឋកិច្ចសកល។ ប្រភពព័ត៌មានដែលទាក់ទិននឹងកិច្ចប្រជុំនាពេលខាងមុខរបស់ OPEC បានវាយតម្លៃថា៖ កង្វះខាតក្នុងការសម្របសម្រួលរវាងក្រុមហ៊ុនផលិតនៅតំបន់ឈូងសមុទ្រពែក្សកំពុងបង្កើនភាពតានតឹងចំពោះកិច្ចប្រជុំនាថ្ងៃទី ២២ មិថុនា ហើយចាត់ទុកថា៖ អារ៉ាប៊ីសាអ៊ូឌីតគឺប្រញាប់ប្រញាល់ពេក ខណៈដែលគាំទ្រសេចក្ដីអំពាវនាវរបស់អាមេរិក អំពីការបង្កើនទិន្នផលធ្វើអាជីវកម្មប្រេង ព្រមទាំងសម្ដែង ការព្រួយបារម្ភអំពី "ការសម្របសម្រួលយ៉ាងជិតស្និទ្ធ" រវាងអារ៉ាប់ប៊ីសាអូឌីតនិងរុស្ស៊ី ដែលជាអ្នកផលិតប្រេងដ៏សំខាន់នៅខាងក្រៅអង្គការ OPEC ផងដែរ៕

ប្រតិកម្មទៅវិញ