ប្រទេសជាសមាជិក NPT គាំទ្រសេចក្តីថ្លែងការណ៍រួមរវាងរុស្សី និងចិន

Chia sẻ
(VOVWORLD) -រុស្ស៊ីជានិច្ចកាលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយតេអេរ៉ង់លើគ្រប់វស័យ។
ប្រទេសជាសមាជិក NPT គាំទ្រសេចក្តីថ្លែងការណ៍រួមរវាងរុស្សី និងចិន - ảnh 1 ប្រទេសជាសមាជិក NPT គាំទ្រសេចក្តីថ្លែងការណ៍រួមរវាងរុស្សី និងចិន

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ៤ ឧសភា លោក Vladimir Yermakov ប្រធាននាយកដ្ឋានគ្រប់គ្រង និងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ចំណុះក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ នៅក្នុងសម័យប្រជុំត្រៀមរៀបចំសម្រាប់ឆ្នាំ ២០១៨ ដែលទើបនឹងបិទបញ្ចប់នៅទីក្រុងហ្សឺណែវរបស់ស្វីស នោះ  សេចក្តីថ្លែងការណ៍រួមរវាងរុស្សី និងចិនស្ដីពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឬហៅថា ផែនការសកម្មភាពដ៏ធំទូលាយរួមគ្នា(JCPOA) ត្រូវបានប្រទេសភាគច្រើនគាំទ្រ លើកលែងតែអាមេរិកនិងសមាជិកអ៊ឺរ៉ុបមួយចំនួននៃ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ។

នៅក្នុងបទសុន្តរកថារបស់ខ្លួន មន្ត្រីការទូតរុស្សីរូបនេះបានអះអាងថា៖ រុស្ស៊ីជានិច្ចកាលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយតេអេរ៉ង់លើគ្រប់វស័យ ប្រសិនបើអាមេរិកសម្រេចចិត្តដកខ្លួនចេញពី JCPOA នាថ្ងៃទី ១២ ឧសភាខាងមុខ៕

ប្រតិកម្មទៅវិញ