ប្រទេសជាច្រើនពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ

Chia sẻ

(VOVWORLD) - ក្នុងបរិបទដែលចំនួនករណីឆ្លងថ្មីកំពុងកើនឡើង កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាល សហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី៥ វិច្ឆិកាបានឯកភាពលើការចាក់វ៉ាក់សាំងដូសជំរុញ សម្រាប់ប្រជាពលរដ្ឋទាំងអស់។

យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១ព្រឹកថ្ងៃ ទី៦ វិច្ឆិកា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបជិត២៥០ លានករណី ក្នុងនោះករណីស្លាប់ចំនួនជាង៥លានករណី។ អាមេរិកនៅតែជាប្រទេស ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានករណីឆ្លងចំនួនជាង៤៧លានករណី ក្នុងនោះករណីស្លាប់ចំនួនជិត៧៧៥ពាន់ករណី។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។
ចំនួនករណីឆ្លងថ្មីលើពិភពលោកមិនមានសញ្ញាថយចុះទាល់តែសោះ នៅពេលដែលក្នុងរយៈពេល ២៤ម៉ោងកន្លងមក បានរកឃើញករណីឆ្លងថ្មីចំនួនជិត៥០ម៉ឺនករណី។
ក្នុងបរិបទដែលចំនួនករណីឆ្លងថ្មីកំពុងកើនឡើង កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាល សហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី៥ វិច្ឆិកាបានឯកភាពលើការចាក់វ៉ាក់សាំងដូសជំរុញ សម្រាប់ប្រជាពលរដ្ឋទាំងអស់។   
ក្រសួងសុខាភិបាលអង់គ្លេសនៅថ្ងៃទី៦ ខែវិច្ឆិកា ក៏បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើការណាត់ជួបចាក់វ៉ាក់សាំងដូសជំរុញ សំដៅពន្លឿនដំណើរការអនុវត្តភាពស៊ាំ សហគមន៍ មុនពេលចូលរដូវរងារ។ លោកនាយករដ្ឋមន្រ្តី Boris Johnson ចាត់ទុក យុទ្ធនាការចាក់ដូសជំរុញនេះ គឺជាវិធានការស្នូលក្នុងផែនការសំដៅជៀសវាងការបិទ ខ្ទប់ប្រទេសក្នុងរដូវរងារ ក្នុងនោះ ផ្ដោតសំខាន់ទៅលើការចាក់វ៉ាក់សាំងជាជាងការ អនុវត្តបទបញ្ញត្តិរក្សាគម្លាតសង្គម៕

ប្រតិកម្មទៅវិញ