សេចក្តីជូនដំណឹងពីអាជ្ញាធរខេត្ត Zhejiang ប្រទេសចិន បានផ្សាយថា ក្នុងដំណាក់កាលនៃការផ្ទុះជំងឺរាតត្បាតដោយវីរុស Covid-19 នេះគឺជាប្រភេទថ្នាំដំបូងបង្អស់នៅប្រទេសចិន ដែលត្រូវបានទទួលការផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតជាផ្លូវការក្នុងការបញ្ចូលក្នុងបញ្ជីថ្នាំព្យាបាល។ ឈ្មោះនៃថ្នាំនេះកាលពីមុនគឺ favipiravir ឬ avigan ។ លើសពីនេះទៅទៀត អ្នកជំនាញចិនបានចាប់ផ្តើមពិសោធន៍វ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ជាច្រើនប្រភេទលើសត្វ។ ការធ្វើ តេស្តសត្វគឺជាជំហានបន្តទៀតក្នុងដំណើរការផលិតវ៉ាក់សាំងពិតប្រាកដផងដែរ ៕