អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Zhao Lijian |
លោក Zhao Lijian បានសង្កត់ធ្ងន់ថា ចិន-អាមេរិកសហប្រតិបត្តិការជាមួយគឺដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក រីឯបើសិនប្រយុទ្ធដាក់គ្នានឹងបង្កការខូចខាតដល់ភាគីទាំងពីរផងដែរ។ ទំនាក់ទំនងចិន-អាមេរិក បានអភិវឌ្ឍប្រកបដោយស្ថិរភាពនិងខ្លាំងក្លា មិនត្រឹមតែជះឥទ្ធិពលដល់ស្ថានភាពពិភពលោកនាបច្ចុប្បន្ននិងអនាគតប៉ុណ្ណោះទេ ថែមទាំងសមស្របនឹងសេចក្តីប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាប្រជាជននៅលើពិភពលោកផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏បានបញ្ជាក់ថាទំនាក់ទំនងចិន - អាមេរិកនាពេលថ្មីៗនេះមានសញ្ញាជាច្រើននៃអស្ថិរភាព ហើយមូលហេតុទាំងអស់គឺបណ្តាលមកពីភាគីអាមេរិក។ ហេតុដូច្នេះលោកបានអំពាវនាវឲ្យអាមេរិកគប្បីស្តាប់សំឡេងពីសហគមន៍អន្តរជាតិ និងបោះបង់ចោលនូវផ្នត់គំនិត «សង្គ្រាមត្រជាក់» ដោយវាយតម្លៃជាសត្យានុម័ត ចំពោះទំនាក់ទំនងអាមេរិក-ចិនផងដែរ៕