ប្រទេសចំនួន ១៤ បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់​អង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៧ ខែតុលាមហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតជ្រើសតាំងប្រទេសចំនួន ១៤ ចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិសម្រាប់អាណត្តិថ្មីរយៈពេល ៣ ឆ្នាំ។ ប្រទេសចំនួន ១៤ បានជាប់ឆ្នោតតាមរយៈការបោះឆ្នោតសំងាត់ ហើយក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ប្រទេសចំនួន ១៤ បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់​អង្គការសហប្រជាជាតិ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

គួរឲ្យកត់សម្គាល់ថា វ៉េណេស៊ុយអេឡាបានជាប់ឆ្នោតជាថ្មីម្ដងទៀតសំរាប់ តំបន់អាមេរិកឡាទីននិងការ៉ាបៀននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដោយមានសំឡេងគាំទ្រ ១០៥ ប្រេស៊ីល (១៥៣ សំឡេង) ដោយមិនអើពើដល់យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយនិងការដាក់សម្ពាធរបស់មហាអំណាចលោកខាងលិចសំដៅលុបបំបាត់ប្រទេសនេះចេញពីទីភ្នាក់ងារសិទិ្ធមនុស្សអន្តរជាតិ។

ថ្លែងអំពីការដែលវ៉េណេស៊ុយអេឡាបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៅពេលនេះ ប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro ហៅនេះថាជា “ជោគជ័យដ៏សំខាន់” មួយ។ រដ្ឋមន្ត្រីការបរទេស Jorge Arreaza បានសង្កត់ធ្ងន់ថា នេះគឺជាជោគជ័យសំខាន់មួយនៃផ្លូវការទូតប្រកបដោយសន្តិភាព ដែលវ៉េណេស៊ុយអេឡាតែងតែប្រដេញតាម។

យោងតាមផែនការ ប្រទេសជាសមាជិកថ្មីចំនួន ១៤ នោះនឹងចាប់ផ្តើមធ្វើការគ្នុងអាណត្តិថ្មីរបស់ខ្លួនពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរួមមានប្រទេសជាសមាជិកទាំងអស់ ៤៧ ដែលមានទីភ្នាក់ការនៅទីក្រុងហ្សឺណែវ (ស្វីស) ៕

ប្រតិកម្មទៅវិញ