ខែមនុស្សធម៌ ឆ្នាំ ២០២៤: សូមឲ្យអណ្តាតភ្លើងនៃសេចក្តីសប្បុរសផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកគ្រប់គ្នា

Chia sẻ
(VOVWORLD) - សមាគមកាកបាទក្រហមខេត្ត Kien Giang នាថ្ងៃទី ២៥ មេសានេះ បានប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ការផ្សាភ្ជាប់សហគមន៍ - ផ្តល់ និងទទួលសេចក្តីស្រឡាញ់” ក្នុងគោលបំណងអបអរសាទរខួបនៃការបង្កើតចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (៨ ឧសភា)។ 
ខែមនុស្សធម៌ ឆ្នាំ ២០២៤: សូមឲ្យអណ្តាតភ្លើងនៃសេចក្តីសប្បុរសផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកគ្រប់គ្នា - ảnh 1ទិដ្ឋភាពនៃពិធីបើកខែមនុស្សធម៌ខេត្ត Kien Giang ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ការផ្សាភ្ជាប់សហគមន៍ - ផ្តល់ និងទទួលសេចក្តីស្រឡាញ់”។ (រូបថត៖ baokiengiang.vn)

ថ្លែងមតិនៅពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang លោក Nguyen Luu Trung បានសង្កត់ធ្ងន់ថា ខែមនុស្សធម៌ឆ្នាំនេះ បន្តរួមចំណែកផ្លាស់ប្តូរយ៉ាងរឹងមាំការយល់ដឹងរបស់រដ្ឋាភិបាល អង្គការ និងបុគ្គល ឆ្ពោះទៅរកការងារមនុស្សធម៌ បង្កើតចលនាជួយទំនុកបម្រុងគ្នាទៅវិញទៅមក  នៅក្នុងសហគមន៍។

ដោយក្តីសង្ឃឹមថា ខែមនុស្សធម៌ពិតជាក្លាយជាខែកំពូលសម្រាប់ប្រជាជនទាំងអស់ធ្វើការងារមនុស្សធម៌ រួមចំណែកអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយសន្តិសុខសង្គមរបស់បក្ស និងរដ្ឋ លោក Nguyen Luu Trung បានអំពាវនាវដល់ស្ថាប័ន អង្គភាពអាជីវកម្ម សប្បុរសជន និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋានបន្តជួយឧបត្ថម្ភ និងរួមដំណើរជាមួយសមាគមកាកបាទក្រហមខេត្ត ដើម្បីជួយដល់ជនក្រីក្រ និងប្រជាពលរដ្ឋដែលមានស្ថានភាពលំបាកក្នុងសង្គម   កសាងសហគមន៍មួយពោរពេញទៅដោយសាមគ្គីភាព និងសម្បូរដោយទឹកចិត្តសប្បុរសធម៌៕

ប្រតិកម្មទៅវិញ