អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ VOV) |
លោកស្រី Pham Thu Hang បានបញ្ជាក់ថា របាយការណ៍ស្តីពីសិទ្ធិមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ទោះបីជាឆ្លុះបញ្ចាំងពីសមិទ្ធិផល និងវឌ្ឍនភាពរបស់វៀតណាមក្នុងការការពារសិទ្ធិមនុស្សក៏ដោយ ប៉ុន្តែគួរឲ្យសោកស្តាយ នៅតែបន្តដាក់ចេញការវាយតម្លៃខ្វះភាពសត្យានុម័ត ដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម។ ក្រសួងការបរទេសវៀតណាមអះអាងថា គោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមគឺការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ដែលចាត់ទុកប្រជាជនជាមជ្ឈភាព និងជាកម្លាំងជំរុញនៃដំណើរការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍន៍ប្រទេសជាតិ។ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានត្រូវបានទទួលស្គាល់នៅក្នុងរដ្ឋធម្មនុញ្ញវៀតណាម ហើយត្រូវបានការពារ និងផ្សព្វផ្សាយតាមរយៈឯកសារច្បាប់ជាលាយលក្សអក្សរ និងអនុវត្តជាក់ស្តែង។ វៀតណាមបាននិងកំពុងធ្វើការទំនាក់ទំនងដោយស្មោះត្រង់ បើកចំហ និងក្នុងស្មារតីស្ថាបនាជាមួយសហរដ្ឋអាមេរិកលើបញ្ហាផ្សេងៗ ដើម្បីបង្កើនការយល់ដឹង ហើយអាចរួមចំណែកជាវិជ្ជមានបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងសហរដ្ឋអាមេរិក៕