ប្រទេសគុយបានិងថៃអនុវត្តន៍ពិធីរំលឹកវិញ្ញាណក្ខ័ន្ធចំពោះប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

Chia sẻ

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយ ដែលត្រូវបានចេញផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋគុយបានោះ ក្រុមប្រឹក្សារដ្ឋគុយបានសម្រេចចិត្តលើពីធីកាន់ទុកជាតិរំលឹកដល់វិញ្ញាណក្ខន្ធប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ដែលទទួលមរណភាពថ្ងៃទី ២១ ខែកញ្ញានៅទីក្រុងហាណូយនៅក្នុងវ័យ៦២ឆ្នាំ។

 ប្រទេសគុយបានិងថៃអនុវត្តន៍ពិធីរំលឹកវិញ្ញាណក្ខ័ន្ធចំពោះប្រធានរដ្ឋវៀតណាមលោក  Tran Dai Quang - ảnh 1 ប្រធានរដ្ឋ លោក Tran Dai Quang

អាស្រ័យហេតុនេះ គុយបានឹងកាន់ទុក្ខ រំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋវៀត ណាម Tran Dai Quang ចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី២២ខែកញ្ញា តាមម៉ោងតំបន់ (ម៉ោង ៥ ល្ងាចថ្ងៃទី២២កញ្ញាតាមម៉ោងទីក្រុងហាណូយ) រហូតដល់ ១២ យប់ ថ្ងៃទី ២៣ខែកញ្ញា  (ម៉ោង ១១ថ្ងៃត្រង់ តាមម៉ោងទីក្រុងហាណូយ) និងពិធីកាន់ទុក្ខជាតិបានប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែកញ្ញា។ យោងតាមសេចក្តីប្រកាសមួយនេះ ក្នុងអំឡុងពេលនៃការកាន់ទុក្ខថ្នាក់ជាតិ អគារសាធារណៈនិងមូលដ្ឋានយោធានៅទូទាំងប្រទេសគុយបានឹងត្រូវបង្ហូតទង់ជាតិពាក់កណ្តាលដង រួមទាំងមិនរៀបចំសកម្មភាពកម្សាន្ត តាមកន្លែងសាធារណៈឡើយ។

នៅប្រទេសថៃវិញ ការិយាល័យនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ២២ ខែកញ្ញាបានផ្ញើលិខិតស្នើសុំដល់ភ្នាក់ងារមន្ទីរនានាទូទាំងប្រទេសឲ្យបង្ហូតទង់ជាតិពាក់កណ្តាលដង ក្នុង រយៈពេលបីថ្ងៃដើម្បីបង្ហាញពីការសម្តែងមរណទុក្ ខចំពោះការទទួលមរណភាពរបស់លោកប្រធានរដ្ឋវៀតណាម Tran Dai Quang ។ ដូច្នោះហើយ នាយករដ្ឋមន្ត្រីថៃ បានបញ្ជាណែនាំឲ្យភ្នាក់ងាររដ្ឋាភិបាល ទាំងអស់ បង្ហូតទង់ជាតិពាក់កណ្តាលដង ចាប់ពីថ្ងៃច័ន្ទ ទី២៤ខែកញ្ញា ដល់ថ្ងៃពុធទី ២៦ខែកញ្ញាឆ្នាំ២០១៨

ប្រតិកម្មទៅវិញ