ប្រទេសកូរ៉េទាំងពីរឯកភាពរៀបចំកិច្ចប្រជុំកំពូលនាព្រឹកថ្ងៃទី ២៧ មេសា |
យោងតាមអ្នកនាំពាក្យរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រទេសកូរ៉េទាំងពីរបានឯកភាពក្នុងការអនុញ្ញត្តឲ្យផ្សាយបន្តផ្ទាល់នូវជំនួបកំពូលពោលខាងលើ។ ។ ព្យុងយ៉ាងក៏បានអនុញ្ញត្តិឲ្យ សេអ៊ូលផ្សព្វផ្សាយព័ត៌មានអំពីជំនួបកំពូលនេះ បន្ទាប់ពីពេលដែលថ្នាក់ដឹកនាំនៃ សាធារណរដ្ឋប.ប.ក មកកាន់ខ្សែព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ។
យោងតាមផែនការ សាធារណរដ្ឋប.ប.ក នឹងចាត់បញ្ជូនគណប្រតិភូនាំមុខមួយក្រុម ទៅកាន់ភូមិផ្អាកសង្គ្រាម Panmunjom របស់ភាគីកូរ៉េខាងត្បូង នាថ្ងៃទី ២៥ មេសា ដើម្បីត្រៀមរៀបចំសម្រាប់ជំនួបកំពូលនេះ៕