ប្រទេសកូរ៉េទាំងពីរចរចាដោយផ្ទាល់អំពីគម្រោងការណ៍ដែលមានការចូលរួមរបស់រុស្ស៊ី

Chia sẻ
(VOVWORLD) -ក្រុមការងារនៃគណកម្មការសហប្រតិបត្តិការសេដ្ឋកិច្ចភាគខាងជើងចំណុះវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានវិលត្រឡប់មកទីក្រុងសេអ៊ូលនាថ្ងៃទី ១៥ កក្កដា បញ្ចប់ដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Rason ចំណុះព្រំដែនភាគ ភាគឦសាននៃ ស.ប.ប.ក ចាប់ពីថ្ងៃទី ១៣ កក្កដា។ 
ប្រទេសកូរ៉េទាំងពីរចរចាដោយផ្ទាល់អំពីគម្រោងការណ៍ដែលមានការចូលរួមរបស់រុស្ស៊ី - ảnh 1 លោក Song Young-gil ប្រធានគណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ចភាគខាងជើង (រូបថត៖AFP/ TTXVN)

គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺពិភាក្សាការងារអំពីលទ្ធភាពសហប្រតិបត្តិការនៃភាគីទាំង ៣ គឺរវាងប្រទេសកូរ៉េទាំងពីរ និងរុស្ស៊ី ដែលទាក់ទិននឹងគម្រោងការណ៍ Rajin-Khasan និងគម្រោងការណ៍ដទៃទៀត។

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ខណៈដែលមកដល់  អាកាសយានដ្ឋានអន្ដរជាតិ Incheon វិញ លោក Song Young-gil ប្រធានគណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ចភាគខាងជើង ប្រធានក្រុមការងារបានឲ្យដឹងថា ទោះបីជាមុននេះ មានកិច្ចពិភាក្សាការងាររវាងដ្ឋាភិបាលរុស្ស៊ី និង ស.ប.ប.ក ឬរវាងរុស្ស៊ី និងកូរ៉េខាងត្បូងក៏ដោយ ប៉ុន្តែនេះគឺជាលើកដំបូង ដែលប្រទេសកូរ៉េទាំងពីរមានការចរចាដោយផ្ទាល់អំពីគម្រោងការណ៍ Rajin-Khasan ។ លោក Song Young-gil បានជូនដំណឹងថា ភាគីទាំងពីរបានឯកភាពបន្តបណ្ដាការចរចាស្រដៀងគ្នាផងដែរ។

Rajin-Khasan គឺជាគម្រោងការណ៍មួយអំពី logistics ដែលជួយ ដឹកជញ្ជូនធ្យូងថ្មពីប្រទេសរុស្ស៊ីទៅកាន់ ស.ប.ប.ក តាមរយៈផ្លូវដែកប្រវែង 54 គីឡូម៉ែត្រដែលតភ្ជាប់តំបន់ Khasan នៃប្រទេសរុស្ស៊ីទៅកាន់កំពង់ផែ Rajin របស់ ស.ប.ប.ក ហើយបន្ទាប់មកដឹកជញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ