ប្រទេសកូរ៉េខាងត្បូងបានលុបប្រទេសជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១២ ខែសីហា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មពាណិជ្ជកម្មនិងថាមពលកូរ៉េខាងត្បូង លោក Sung Yun-mo បានប្រកាសថា “សេចក្តីព្រាងវិសោធនកម្ម   ស្តីពីការណែនាំនាំចូលនិងនាំចេញសម្ភារៈយុទ្ធសាស្រ្ត” ដោយមានខ្លឹមសារថា លុបឈ្មោះជប៉ុននៅក្នុង“ បញ្ជីស” នៃបណ្តាប្រទេសជាដៃគូទទួលការអនុគ្រោះខាងនាំចេញ។
ប្រទេសកូរ៉េខាងត្បូងបានលុបប្រទេសជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន - ảnh 1 កម្មករធ្វើការនៅរោងចក្រផលិតរថយន្តនៅ  Pyeongtaek ប្រទេសកូរ៉េខាងត្បូង (រូបថត៖ TTXVN)

លោក Sung Yun-mo បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនឹងមានការលំបាកក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដោយសារការដើរបញ្ច្រាសនឹងគោលការណ៍អន្តរជាតិឬអនុវត្តមិនសមស្របផងដែរ។ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងអនុវត្តខ្លឹមសារវិសោធនកម្មដូចពោលខាងលើនេះនៅខែកញ្ញាខាងមុខនេះ បន្ទាប់ពីបង្ហើយដំណើរការចេញសេចក្តីប្រកាស ព្រមទាំងប្រមូលយោបល់ក្នុងរយៈពេល ២០ ថ្ងៃ និងដំណាក់កាលវាយតម្លៃដែលពាក់ព័ន្ធនានាផងដែរ។ លោក Sung Yun-mo ក៏បានបន្តទៀតថាក្នុងដំណើរការប្រមូលផ្តុំយោបល់នេះ ទីក្រុងសេអ៊ូលត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាប្រសិនបើមានការសំណើរណាមួយពីទីក្រុងតូក្យូផងដែរ៕

ប្រតិកម្មទៅវិញ