|
ប្រតិកម្មអសកម្មរបស់ចិនចំពោះសេចក្តីថ្លែងការស្តីពីសភាពការណ៍នៅសមុទ្រខាងកើតរបស់សន្និសីទ AMM (Image: VOV) |
(VOVworld) – នាថ្ងៃទី ១០ ឧសភា ក្រសួងកាបរទេសចិនបានចេញសេក្តីប្រកាសដែល សម្តែងការព្រួយបារម្ភចំពោះការដែល សន្និសីរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) បានចេញសេចក្តីថ្លែងស្តីពីសភាពការណ៍នៅសមុទ្រខាងកើត។ អ្នកយកព័ត៌មានៃវិទ្យុ សម្លេងវៀតណាមប្រចាំនៅបាកាំងបានដកស្រង់ពាក្យសំដីរបស់អ្នកនាំពាក្យក្រួងការ
បរទេសចិនលោកស្រី Hua Chunying លើគេហទំព័រជាផ្លូវការបស់ក្រសួងការបរទេសចិន
បានឲ្យដឹងថា៖ “សមុទ្រខាងកើតគឺមិនជាបញ្ហារវាងចិននិងអាស៊ានទេ។ ប្រទេសមួយ
ចំនួនបានឆ្លៀតបញ្ហាលើសមុទ្រខាងកើតសំដៅបំបែកបំបាកចំណងមិត្តភាពនិងកិច្ច
សហប្រតិបត្តិការវាងចិនជាមួយអាស៊ាន។” ប៉ុន្តែ លោកស្រី Hua Chunying ក៏បានសម្តែង
គោលបំណងសហប្រតិបត្តិការជាមួយបណ្ដាប្រទេសអាស៊នក្នុងការអនុវត្តសេចក្តី
ថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) លើគ្រប់វិស័យ
និងប្រកបដោយប្រសិទ្ធភាព។ ចំពោះការដែល ចិនបានដាកស្ថានីយ៍ខួងប្រេង HD-981 នៅតំដន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមដែលធ្វើឲ្យស្ថានភាពលើសមុទ្រខាងកើត
តាងតឹងថែមទៀត នាថ្ងៃទី ១០ ឧសភា សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញ
សេចក្តីថ្លែងការដោយឡែកស្តីអំពីស្ថានភាពស្មុគស្មាញនាបច្ចុប្បន្នលើសមុទ្រខាងកើត។
នេះគឺជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំកន្លងមក អាស៊ានបានចេញសេចក្តីថ្លែងការ
មួយស្តីអំពីសភាពការដែលគំរាមកំហែងដល់សន្តិភាពសន្តិសុខនិងសុវត្ថិភាពលើ សមុទ្រខាងកើតសម្តែងនូវចំណងសាមគ្គីភាពឯកភាពនិងតួនាទីម្ចាស់ការនិងការ
ទទួលខុសក្រូវរបស់អាស៊ានក្នុងការរក្សាសន្តិភាពស្ថិរភាពនិងសន្តិសុខក្នុងតំបន់៕