ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

Chia sẻ
(VOVworld) – នាថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០១៦ ឆ្លើយសំណួរ
របស់អ្នកយកព័ត៌មាន ស្តីពីប្រតិកម្មរបស់វៀតណាមចំពោះ
ការសាកល្បងនុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិប
តេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី ៩ កញ្ញា កន្លងទៅ
អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក Le
Hai Binh បានលើកច្បាស់ថា៖ គោលជំហរមុន ក៏ដូច
ជាក្រោយរបស់វៀតណាមគឺគាំទ្រការគ្មាននុយក្លេអ៊ែរ
លើឧបទ្វីបកូរ៉េ គាំទ្រ ការហាមឃាត់ដំណើរការសាក
ល្បងនុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយ ព្រមទាំង
មិនរីករាលដាលអវុធនុយក្លេអ៊ែរហើយឆ្ពោះទៅ
ការរំសាយប្រភេទអាវុធនេះ។ 
ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង - ảnh 1
ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង (VNA)


(VOVworld) – នាថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០១៦ ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន
ស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការសាកល្បងនុយក្លេអ៊ែររបស់សាធារណៈ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី ៩ កញ្ញា កន្លងទៅ អ្នកនាំពាក្យ
ក្រសួង ការបរទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់ថា៖ គោល
ជំហរមុន ក៏ដូចជាក្រោយរបស់វៀតណាមគឺគាំទ្រការគ្មាននុយក្លេអ៊ែរលើឧប
ទ្វីបកូរ៉េ គាំទ្រ ការហាមឃាត់ដំណើរការសាកល្បងនុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយ
 ព្រមទាំង មិនរីករាលដាលអវុធនុយក្លេអ៊ែរហើយឆ្ពោះទៅការរំសាយប្រភេទ
អាវុធនេះ។ វៀតណាមសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះការដែលសា
ធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដំណើរការសាកល្បងនុយក្លេអ៊ែរនា
ព្រឹកថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០១៦។ ទង្វើនេះរំលោភដ៏ធ្ងន់ធ្ងរទៅលើបណ្ដាសេចក្តី
សម្រេចចិត្ត ទាក់ទិនរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ព្រមទាំង បង្កើន
ភាពតានតឹង គំរាម កំហែងសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ វៀតណាម
អំពាវនាវឲ្យភាគីទាក់ទិននានា ត្រូវប្រតិបត្តិតាមរាល់សេចក្តីសម្រេចចិត្ត
របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ហើយមានវិធានការណ៍ជាក់ស្តែងសំដៅ
ជំរុញសន្តិភាពស្ថិរភាពលើឧបទ្វីបកូរ៉េ។

        នាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានថ្កោលទោសយ៉ាងខ្លាំង
ក្លា ការសាកល្បងនុយក្លេអ៊ែរថ្មីបំផុតរបស់​កូរ៉េខាងជើង ព្រមទាំង អះអាង
នឹងចេញ សេចក្តីសម្រេចិត្តមួយសំដៅតបតវិញទង្វើបង្ករឿងហេតុនេះ។
ថ្លែងមតិជាមួយ មជ្ឈដ្ឋានសារព័ត៌មាន ប្រធានប្តូរវែនរបស់ក្រុមប្រឹក្សា
សន្តិសុខ អ.ស.ប. នាខែ កញ្ញា ឯកអគ្គរដ្ឋទូតនូវ៉ែលហ្សេឡង់ប្រចាំនៅ
អ.ស.ប. លោក Gerard Van Bohemen បានចាត់ទុកថា៖ ព្យុងយ៉ាងបាន
រំលោភដ៏ធ្ងន់ធ្ងរលើសេចក្តីសម្រេចចិត្ត របស់អង្គការនេះ ហើយបង្កើត
ឡើងការគំរាមកំហែងចំពោះសន្តិសុខនិងស្ថិរភាព ក្នុងតំបន់និងលើ
ពិភពលោក។ មុននោះ អាមេរិកនិងអង់គ្លេសរួមជាមួយបារាំង បាន
ដាស់តឿងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដាក់ទណ្ឌកម្មបន្ថែមចំពោះកូរ៉េ
ខាងជើងបន្ទាប់ពីទង្វើគ្រោះថ្នាក់នេះ៕ 

ប្រតិកម្មទៅវិញ