ផែនទីអំពីច្រកសមុទ្រហុមម៉ូស (Hormuz) |
មុននេះ ប្រទេសហ្វីលីពីនក៏បានឲ្យដឹងថានឹងស្នើឱ្យទីក្រុងតេអេរ៉ង់ដោះលែងនាវឹកហ្វីលីពីននៅលើនាវានេះផងដែរ។ ពាក់ព័ន្ធនឹងប្រតិកម្មផ្សេងៗទៀតក្រសួងការបរទេសបារ៉ែន (Bahrain) បានថ្កោលទោសការចាប់ខ្លួនរបស់អ៊ីរ៉ង់លើនាវា "Stena Impero" ព្រមទាំងស្នើឲ្យទីក្រុងតេអេរ៉ង់ដោះលែងនាវានេះភ្លាមៗ។ សេចក្តីប្រកាសរបស់ក្រសួងនេះបានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់សកម្មភាព«ដោយគ្មានការទទួលខុសត្រូវនោះឡើយ»។
ទន្ទឹមនឹងនេះដែរ នាថ្ងៃទី ២០ ខែកក្កដា សហភាពអឺរ៉ុប (EU) ក៏បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការវិវត្តន៍ថ្មីនៅច្រកសមុទ្រ Horrmuz បន្ទាប់ពី អ៊ីរ៉ង់ចាប់ខ្លួននាវាដឹកប្រេង "Stena Impero" ដែលដាក់ទង់ជាតិអង់គ្លេស។ សហភាពអឺរ៉ុបបានអះអាងថាការវិវត្តន៍នេះបានបង្កប់ហានិភ័យដែលអាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅស្វែងរកដំណោះស្រាយភាពតានតឹង ដែលធ្លាប់មានស្រាប់កាលពីមុននោះនៅទីនេះ ផងដែរ៕