ទូរទស្សន៍កូរ៉េខាងត្បូងរាយការណ៍អំពីការបាញ់សាកល្បងមីស៊ីល។ រូបថត៖ AFP/VNA |
ថ្ងៃទី ១៤ មីនាកូរ៉េខាងត្បូងបានសម្តែងការប្រឆាំងជំទាស់ចំពោះការបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិកជាបន្តបន្ទាប់ ដោយចាត់ទុកថាសកម្មភាពនេះអាចប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានអំពាវនាវឱ្យ ស.ប.ប កូរ៉េបញ្ឈប់ការបាញ់បង្ហោះមីស៊ីលភ្លាមមួយរំពេច។
នៅទីក្រុងតូក្យូ ក្រសួងការពារជាតិជប៉ុនបានលើកច្បាស់ថា ផ្អែកលើរបាយការណ៍ដែលក្រសួងនេះទទួលបានគឺមីស៊ីលរបស់ ស.ប.ប កូរ៉េមិនបានធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនឡើយ។
ក្នុងពេលនោះ បញ្ជាការដ្ឋានមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិករបស់អាមេរិក បានវាយតម្លៃថា ការបាញ់បង្ហោះថ្មីរបស់ ស.ប.ប កូរ៉េមិនបង្កការគំរាមកំហែងដោយផ្ទាល់ដល់ប្រជាជន ឬដែនដីសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តឡើយ។ សហរដ្ឋអាមេរិកបានអះអាងថា រក្សាការសន្យាយ៉ាងរឹងមាំចំពោះកិច្ចការពារជាតិកូរ៉េខាងត្បូង និងជប៉ុន។
មុននេះ JCS បានឲ្យដឹងថា ស.ប.ប កូរ៉េបានបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិករយៈចម្ងាយខ្លីចំនួន ២ គ្រាប់ (SRBM) ឆ្ពោះទៅកាន់លំហសមុទ្រភាគខាងកើតប្រទេសនេះផងដែរ៕