ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមទទួលអំណរបុណ្យភ្ជុំបិណ្ឌប្រពៃណី

Chia sẻ
(VOVWORLD) - អាជ្ញាធររាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងដឹកអ្នកដំណើរចំនួន៤៥៥គ្រឿងជាមធ្យោបាយធ្វើដំណើរដោយមិនគិតថ្លៃជូនកម្មករ ពលករ និងប្រជជនទៅស្រុកកំណើត និងពីស្រុកកំណើតទៅភ្នំពេញក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ តុលា។
ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមទទួលអំណរបុណ្យភ្ជុំបិណ្ឌប្រពៃណី - ảnh 1ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមទទួលអំណរបុណ្យភ្ជុំបិណ្ឌប្រពៃណី

កាលពីម្សិលមិញ (ថ្ងៃទី ១៣ តុលា) ដែលជាថ្ងៃដំបូងនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី (អូសបន្លាយដល់ថ្ងៃស្អែក (១៥ តុលា)) របស់ប្រជាពលរដ្ឋកម្ពុជានោះវិថីនានាក្នុងរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ជាងធម្មតា នៅពេលដែលក្រុមមនុស្សមួយចំនួននៅរាជធានីភ្នំពេញបានវិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីទទួលអំណរពិធីបុណ្យ។ អាជ្ញាធររាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងដឹកអ្នកដំណើរចំនួន៤៥៥គ្រឿងជាមធ្យោបាយធ្វើដំណើរដោយមិនគិតថ្លៃជូនកម្មករ ពលករ និងប្រជជនទៅស្រុកកំណើត និងពីស្រុកកំណើតទៅភ្នំពេញក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ តុលា។

បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗ និងសំខាន់បំផុតទាំងបីក្នុងឆ្នាំរបស់កម្ពុជា។ រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែតុលា តាមប្រតិទិនសុរិយគតិ៕

ប្រតិកម្មទៅវិញ