ប្រជាជនទូទាំងប្រទេសរីករាយទទួលស្វាគមន៍ចូលឆ្នាំថ្មីដោយក្តីរំពឹងជាច្រើន

Chia sẻ

(VOVWORLD) -  ថ្វីត្បិតតែ នៅទីក្រុងហាណូយ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយសារជះឥទ្ធិពលនៃការបង្កើនខ្យល់ត្រជាក់ ក្នុងពេលវេលាឆ្លងពីឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ឆ្នាំ ជូត ទោស័ក ក៏ដោយ ប៉ុន្តែបរិយាកាសអំណរឆ្នាំថ្មីរបស់ប្រ ជាជនរដ្ឋធានី នៅតែពោរពេញដោយដោយសេចក្តីសប្បាយរីករាយនិងសេចស្តីរំពឹងទុក្ខ ក៏ដូចជាបំណងប្រាថ្នាជួបតែ សេចក្តីសុខចម្រុងចម្រើនពេញមួយឆ្នាំ។

ប្រជាជនទូទាំងប្រទេសរីករាយទទួលស្វាគមន៍ចូលឆ្នាំថ្មីដោយក្តីរំពឹងជាច្រើន - ảnh 1បរិយាកាសបាញ់កាំជ្រួចនៅទីក្រុងហាណូយ  

នៅវេលាម៉ោង ១២ នារាត្រីឆ្លងឆ្នាំថ្មី កាំជ្រួចបានបាញ់ដ៏ស្អាតអស្ចារ្យពេញផ្ទៃមេឃដែលជាសញ្ញាប្រាប់អំពីការផ្លាស់ប្តូររវាងឆ្នាំចាស់និងឆ្នាំថ្មី។ ឆ្នាំចាស់បានកន្លងផុតទៅ គឺជាពេលវេលាដែលមនុស្សគ្រប់គ្នា ជូនពរគ្នាទៅវិញទៅមកនូវសេចក្តីសុខ ក្តីសប្បាយ និងជោគជ័យគ្រប់ភារកិច្ច។

ប្រជាជនទូទាំងប្រទេសរីករាយទទួលស្វាគមន៍ចូលឆ្នាំថ្មីដោយក្តីរំពឹងជាច្រើន - ảnh 2 បរិយាកាសបាញ់កាំជ្រួចនៅទីក្រុងហូជីមិញ

ផ្ទុយពីអាកាសធាតុត្រជាក់និងភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងហាណូយនោះ បរិយាកាសអំណរបុណ្យចូលឆ្នាំថ្មីនៅទីក្រុងហូជីមិញមានសភាពអ៊ូអរក្រៃលែង។ មនុស្សច្រើនកុះករ បាននាំគ្នាហូរចូលទីក្រុង ដើម្បីរង់ចាំពេលវេលាឆ្លងឆ្នាំចាស់ អំណរឆ្នាំថ្មី។ ក្នុងពេលជាមួយគ្នានោះ នៅទីក្រុង Da Nang នារាត្រីឆ្លងឆ្នាំ អ្នកទេសចរជាច្រើនបានប្រមូលផ្តុំគ្នានៅស្ពាននាគ ដើម្បីទស្សនាស្ពាននាគបាញ់ទឹកនិងបាញ់ភ្លើង។ មនុស្សជាច្រើននៅទូទាំងប្រទេសបានសម្តែងក្តីសង្ឃឹមថា ចូលដល់ឆ្នាំជូតនេះ ប្រទេសជាតិបន្តរីកចម្រើន ជីវភាពរស់នៅរបស់ប្រជាជនកាន់តែសម្បូរធូធារជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ