ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌នៅទីប្រជុំជន

Chia sẻ

(VOVworld) - នាយប់ថ្ងៃទី១៦វិច្ឆិកា ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក​ Vu Van Ninh បានអញ្ជើញទៅចូលរួម
ទិវាបុណ្យមហាសាមគ្គីប្រជាជនទាំងមូល រៀបចំដោយ
ទីប្រជុំជនលេខ៣ ៤A ៤B នៅផ្លូវ Ly Nam De សង្កាត់
Cua Dong ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។

(VOVworld) - នាយប់ថ្ងៃទី១៦វិច្ឆិកា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក​ Vu Van Ninh
បានអញ្ជើញទៅចូលរួមទិវាបុណ្យមហាសាមគ្គីប្រជាជនទាំងមូល រៀបចំដោយទីប្រ
ជុំជនលេខ៣ ៤A ៤B នៅផ្លូវ Ly Nam De សង្កាត់Cua Dong ខ័ណ្ឌ Hoan Kiem ទីក្រុង
ហាណូយ។ក្នុងការសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនេះ លោក Vu Van
Ninh មានគោលបំណងថា ប្រជាពលរដ្ឋនឹងពង្រីកលទ្ធផលដែលទទួលបានក្នុងឆ្នាំ
២០១៤ បន្តបង្កើនចំណងសាមគ្គីភាព កសាងទីប្រជុំជនរឹងមាំអំពីសន្តិសុខនយោ
បាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម និងសាមគ្គីជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុង
ជីវភាពរស់នៅ។លោក Vu Van Ninh បានចាត់ទុកថា៖
“ខុំមានគោលបំណងថា ដោយរាល់សមិទ្ធិផលដែលទទួលបាន ជនម្នាក់ៗនៅទីប្រ
ជុំជននេះ បន្តសាមគ្គីរួមកម្លាំងកាយចិត្ត ស្រុះចិត្តគំនិតជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចនៅតំបន់ អនុវត្តល្អនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាសន្តិសុខ
យោធា និងដោះស្រាយល្អបញ្ហាសុខុមាលភាពសង្គម”៕

ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌នៅទីប្រជុំជន - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh ប្រគល់អំណោយសំរាប់ជូនគំរូនៅសង្កាត់ Cua Dong (រូបថត៖ktdt.vn)


ក្នុងឱកាសនេះដែរ លោក Vu Van Ninh បានប្រគល់ជូនអំណោយសំរាប់បណ្ដាគ្រួសារ
ដែលមានជីវភាពរស់នៅលំបាក ខំប្រឹងប្រែងឈានទៅមុខនៅទីប្រជុំទាំង៣នេះផង
ដែរ៕

ប្រតិកម្មទៅវិញ