បារាំងអំពាវនាវឲ្យតភ្ជាប់ឡើងវិញកិច្ចចរចារសន្តិភាពនៅមជ្ឈឹមបូព៌ាដោយឈរលើដំណោះស្រាយរដ្ឋចំនួន២

Chia sẻ
(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឲ្យ តភ្ជាប់ឡើងវិញនូវកិច្ចចរចារសន្តិភាពនៅមជ្ឈឹមបូព៌ា ដោយឈរលើដំណោះ ស្រាយរដ្ឋចំនួន២។
បារាំងអំពាវនាវឲ្យតភ្ជាប់ឡើងវិញកិច្ចចរចារសន្តិភាពនៅមជ្ឈឹមបូព៌ាដោយឈរលើដំណោះស្រាយរដ្ឋចំនួន២ - ảnh 1 ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋ មន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖Reuters)
(VOVworld) - ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឲ្យ តភ្ជាប់ឡើងវិញនូវកិច្ចចរចារសន្តិភាពនៅមជ្ឈឹមបូព៌ា ដោយឈរលើដំណោះ ស្រាយរដ្ឋចំនួន២។នាថ្ងៃទី១៦ កក្កដា ថ្លែងមតិនៅជំនួបចរចារជាមួយនាយករដ្ឋ មន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅទីក្រុងប៉ារីសនោះ ប្រធានា ធិបតីលោក Emmanuel Macron ឲ្យដឹងថា បារាំងត្រៀមខ្លួនជាស្រេចគាំទ្រការ ខំប្រឹងប្រែងខាងការទូតទាំងអស់ដើម្បីឆ្ពោះទៅគោលដៅនេះតាមបទដ្ឋានសន្តិ ភាពដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់។ប្រធានាធិបតីបារាំងសង្កត់ ធ្ងន់ថា ច្បាប់អន្តរជាតិត្រូវតែបានគោរពដោយភាគីទាំងអស់ ហើយប្រឆាំងជំទាស់ គោលនយោបាយកសាងទីប្រជុំជនជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅតំបន់ដីដែលទន្ទ្រានកាន់កាប់របស់ជនប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ