|
បារាំងព្រមានបណ្ដាក្រុមភេរវកម្មអាចវាយប្រហារទ្វីបអឺរ៉ុបក្នុងឱកាស EURO (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ ឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់បារាំង លោក
Bernard Cazeneuve បានព្រមានអំពីការគំរាមកំហែងវាយប្រហារភេរវកម្មក្នុង
រយៈពេលប្រព្រឹត្តទៅវង់ផ្តាច់ព្រ័ត្ររង្វាន់ជើងឯកកីឡាបាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ
២០១៦ (EURO 2016) នារដូវក្តៅនៅប្រទេសនេះ។ ថ្លែងមតិនៅគណៈកម្មាធិការ
ព្រឹទ្ធសភាមុនពេលសម័យប្រជុំគណៈរដ្ឋមន្ត្រីសំដៅពិភាក្សាផែនការពន្យា
ពេល ស្ថានភាពបន្ទាន់ លោក Cazeneuve បានសង្កត់ធ្ងន់ថា៖ ព្រឹត្តិការណ៍ដោយ
ទ្រង់ ទ្រាយអន្តរជាតិ EURO ឆ្នាំ ២០១៦ នេះអាចប្រឈមមុខនឹងគ្រោះអាសន្ន
វាយ ប្រហារភេរវកម្ម ដោយសារ នៅមានលទ្ធភាពបណ្ដាក្រុមឥស្លាមជ្រុលនិ
យមកំពុងរៀបចំផែនការវាយប្រហារទៅលើប្រទេសបារាំង។ ប៉ារីសត្រូវអនុវត្ត
រាល់វិធានការដើម្បីទប់ស្កាត់ការគំរាមកំហែងនេះ៕