បារាំងបើកសវនាការបណ្ដឹងពាក់ព័ន្ធនឹងជាតិគីមីពុលពណ៌លឿងទុំ/dioxin របស់ពលរដ្ឋដើមកំណើតវៀតណាម

អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅបារាំង
Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២៥ ខែមករា តុលាការ បារាំងនឹងបើកសវនាការបណ្តឹងរដ្ឋប្បវេណីជាផ្លូវការរវាងលោកស្រី Tran To Nga ពលរដ្ឋបារាំង ដើមកំណើតវៀត ណាម និងសម្ព័ន្ធក្រុមហ៊ុនជាតិគីមីសហរដ្ឋអាមេរិកចំនួន ២៦ ពាក់ព័ន្ធនឹងការប្រើប្រាស់ ជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្នុងសង្គ្រាមវៀតណាម។
បារាំងបើកសវនាការបណ្ដឹងពាក់ព័ន្ធនឹងជាតិគីមីពុលពណ៌លឿងទុំ/dioxin របស់ពលរដ្ឋដើមកំណើតវៀតណាម - ảnh 1លោកស្រី Tran To Nga (កណ្ដាល) នៅឯសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសអំពីការជំនុំជម្រះក្តី (រូបថត៖ VOV)

នៅថ្ងៃទី ២១ ខែមករា លោកស្រី Tran To Nga និងក្រុមអ្នកគាំទ្រលោកស្រី បានធ្វើសន្និសិទកាសែតលម្អិតអំពីករណីបណ្ដឹងនេះ។ លោកស្រី Marie Toussaint មេធាវីផ្នែកច្បាប់បរិស្ថានអន្តរជាតិនិងជាសមាជិកាសភាគណៈបក្សអេកូឡូស៊ីនៃសភាអ៊ឺរ៉ុបបានអះអាងថា៖ “នៅថ្ងៃទី ២៥ ខែមករា ខាងមុខនេះ លោកស្រី Tran To Nga មិនអាចចាញ់ក្តីបានឡើយ ព្រោះថានេះជាការជំនុំជម្រះក្តី ប្រឆាំងនឹងការបំផ្លាញធម្មជាតិប្រឆាំងនឹងក្រុមហ៊ុនពហុជាតិ ដែលបានបំផ្លាញធម្មជាតិនិងបំពុលមនុស្ស ព្រោះថានេះជាការកាត់ក្តីដើម្បីយុត្តិធម៌និងប្រវត្តិសាស្ត្រ។ ការជំនុំជម្រះនេះនឹងសរឲ្យឃើញថា តើអាយុជីវិតរបស់មនុស្ស និងធម្មជាតិមានតម្លៃជាងផលប្រយោជន៍របស់សម្ព័ន្ធក្រុមហ៊ុនពហុជាតិ ដែលបានជះឥទ្ធិពលដល់ភពផែនដីរបស់យើងដែរឬអត់។ នេះគឺជាការជំនុំជម្រះក្តីដើម្បីស្វែងរករាល់តម្លៃរបស់យើងផងដែរ”។

សូមបញ្ជាក់ដែរថា នេះគឺជាករណីបណ្ដឹងរដ្ឋប្បវេណី ដែលត្រូវបានលោកស្រី Tran To Nga និងក្រុមអ្នកគាំទ្រត្រៀមរៀបចំអស់រយៈពេលជាង ១០ ឆ្នាំកន្លងទៅ។ ការជំនុំជម្រះក្តីគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែមករា នៅឯតុលាការ Ivry ខេត្ត Essonne ភាគខាងត្បូងនៃទីក្រុងប៉ារីស៕

ប្រតិកម្មទៅវិញ