អគ្គនាយិការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) លោកស្រី Christine Lagarde (VNA) |
(VOVworld) – ក្នុងសន្ទរកថានាថ្ងៃទី ៦ កក្កដា រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Marie បានសង្កត់ធ្ងន់ថា៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដាប្រទេសអឺរ៉ុបគប្បីឯកភាពអំពីបេក្ខជនមួយរូបដើម្បីជំនួសឲ្យអគ្គនាយិការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) លោកស្រី Christine Lagarde ក្នុងកាលៈទេសៈដែលអ្នកប្រមុខមូលនិធិនេះទើបនឹងត្រូវបានតែងតាំងឲ្យកាន់តំណែងជាប្រធានធនាគារកណ្ដាលអឺរ៉ុប (ECB)។ លោក Le Marie បានឲ្យដឹងថា៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដាប្រទេសសហភាពអឺរ៉ុប (EU) នឹងពិភាក្សាអំពីបញ្ហានេះក្នុងកិច្ចប្រជុំមួយនាថ្ងៃទី ៩ កក្កដា ខាងមុខនៅទីក្រុងBrussels បែលហ្ស៊ីក។ រហូតមកដល់ពេលនេះ មានព័ត៌មានឲ្យដឹងថា៖ ទេសាភិបាលធនាគារកណ្ដាលអង់គ្លេស លោក Mark Carney អាចត្រូវបានតែងតាំងជាអគ្គនាយក IMF៕