បារាំង៖ ប្រធានាធិបតីជាប់ឆ្នោត Macron លាលែងពីដំណែងជាប្រធាន គណបក្ស « En Marche!»

Chia sẻ
(VOVWORLD) - ប្រធានាធិបតីជាប់ឆ្នោតរបស់បារាំង លោក Emmanuel Macron បានលាលែងពីដំណែងជាប្រធានគណបក្ស En Marche! (ឆ្ពោះទៅមុខ) នៅសម័យប្រជុំវិសាញ្ញមួយនៃគណៈថ្នាក់ដឹកនាំនៃគណបក្សនេះនាថ្ងៃទី ៨ ឧសភា។ 
បារាំង៖ ប្រធានាធិបតីជាប់ឆ្នោត Macron លាលែងពីដំណែងជាប្រធាន គណបក្ស « En Marche!» - ảnh 1 ប្រធានាធិបតីជាប់ឆ្នោតរបស់បារាំង លោក Emmanuel Macron 

(VOVworld) – ប្រធានាធិបតីជាប់ឆ្នោតរបស់បារាំង លោក Emmanuel Macron បានលាលែងពីដំណែងជាប្រធានគណបក្ស En Marche! (ឆ្ពោះទៅមុខ) នៅសម័យប្រជុំវិសាញ្ញមួយនៃគណៈថ្នាក់ដឹកនាំនៃគណបក្សនេះនាថ្ងៃទី ៨ ឧសភា។ សមាជិការនៃគណបក្សនេះ លោកស្រី Catherine Barbaroux នឹងកាន់ ដំណែងជាប្រធានស្តីទីជំនួសឲ្យលោក Macron។ លោក Richard Ferrand អគ្គលេខាធិការគណៈបក្សបានឲ្យដឹងថា៖ មហាសន្និបាតស្តីអំពីការបង្កើត គណបក្សនយោបាយនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៥ កក្កដា ដើម្បីជ្រើសរើស ប្រធានថ្មី។ លោក Richard Ferrand បានឲ្យដឹងថែមទៀតថា៖ ក្នុងកាលៈទេសៈ ការបោះឆ្នោតរដ្ឋសភានឹងត្រូវបានរៀបចំឡើងយ៉ាងឆាប់រហ័ស គណបក្សនេះនឹង ប្តូរឈ្មោះទៅជា « La République En Marche!» (ខឿនសាធារណៈរដ្ឋឆ្ពោះទៅ មុខ» សំដៅពង្រឹងគ្រឹះស្ថានរបស់គណបក្ស។ ចលនានេះក៏នឹងឧទ្ទេសនាមបេក្ខ ជនដែលនឹងចូលរួមក្នុងការបោះឆ្នោតរដ្ឋសភាខាងមុខ។ បញ្ជីឈ្មោះនៃបណ្ដា បេក្ខជនទាំងនេះនឹងត្រូវបានប្រកាសនាថ្ងៃទី ១១ ឧសភា។ នាថ្ងៃទី ៨ ឧសភា សារព័ត៌មានបារាំងបានដកស្រង់សេចក្តីប្រកាសរបស់សេតវិមានថា៖ ប្រធានាធិបតី Donald Trump នឹងជួបជាមួយលោក Emmanuel Macron នាថ្ងៃ ២៥ ឧសភា នាទីក្រុង Brussels នៅខាងក្រៅសន្និសីទកំពូលអង្គការសន្ធិសញ្ញា អាត្លងទិកខាងជើង (NATO)៕ 

ប្រតិកម្មទៅវិញ