បារាំង៖ ECB មិនគួរកាត់ជំនួយឧបត្ថម្ភចំពោះធនាគារក្រិក

Chia sẻ
(VOVworld) - នាថ្ងៃទី២៨ មិថុនា ក្នុងសម្ភាសន៍១ជា
មួយស្ថានីយ៍ Europe ១ នាយករដ្ឋមន្រ្តីបារាំងលោក
Manuel Valls បានលើកច្បាស់ថា ធនាគារមជ្ឈឹម អឺរ៉ុប
 (ECB) មិនគួរកាត់ជំនួយឧបត្ថម្ភចំពោះធនាគារនានា
របស់ក្រិកឡើយ
បារាំង៖ ECB មិនគួរកាត់ជំនួយឧបត្ថម្ភចំពោះធនាគារក្រិក - ảnh 1
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុក្រិកលោក Yanis Varoufakis ថ្លែងមតិនៅសន្និសីទកាសែតនៅខាង
ក្រៅសន្និសីទថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុនៅតំបន់ Eurogroup (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៨ មិថុនា ក្នុងសម្ភាសន៍១ជាមួយស្ថានីយ៍ Europe ១ នាយក
រដ្ឋមន្រ្តីបារាំងលោក Manuel Valls បានលើកច្បាស់ថា ធនាគារមជ្ឈឹម អឺរ៉ុប (ECB) មិនគួរកាត់ជំនួយឧបត្ថម្ភចំពោះធនាគារនានារបស់ក្រិកឡើយ សូម្បីតែក្នុងករណី ដែលប្រទេសនេះមិនមានលទ្ធភាពទូទាត់បំណុលមុនកាលកំណត់គឺថ្ងៃទី៣០ មិថុនា
ខាងមុខក្ដី។លោក Manuel Valls ក៏បានថ្លែងថា បើទោះបីជា ECB ជាក្បាលម៉ាស៊ីន
ឯករាជ្យ១ក៏ដោយ ប៉ុន្តែធនាគារនេះក៏ត្រូវមានការទទួលខុសត្រូវផងដែរ។លោក
នាយក រដ្ឋមន្រ្តីបារាំងក៏បានព្រមានអ្នកបោះឆ្នោតក្រិចដែរថា សម្លេងប្រឆាំងក្នុងការ
បោះ ប្រជាមតិនាថ្ងៃទី៥ កក្កដាខាងមុខ មានន័យថាក្រិកត្រូវចាកចេញពីតំបន់រូបីយ
ប័ណ្ណរួមអឺរ៉ុប (Eurozone)។

នាថ្ងៃដដែល ធនាគារមជ្ឈឹមអឺរ៉ុប (ECB) បានបដិសេធការបង្កើនឥណទានជាបន្ទាន់
សំរាប់ធនាគារក្រិចនានា ក្រោយពីពេលការចរចាររវាងរដ្ឋាភិបាលប្រទេសនេះជា
មួយម្ចាស់បំណុលធ្លាក់ក្នុងភាពទាល់ច្រកដោយសារការអំពាវនាវរៀបចំការបោះ
ប្រជា​មតិអំពីលក្ខខ័ណ្ឌហិរញ្ញវត្ថុដែលម្ចាស់បំណុលនាំចេញ៕

ប្រតិកម្មទៅវិញ