នេះគឺជា ខ្លឹមសារសំខាន់មួយនៃរបាសយការណ៍វិភាគអំពី ភាពក្រីក្រពហុសមាសភាគនៅវៀតណាមដោយមានចំណងជើងថា "កាត់បន្ថយភាពក្រីក្រលើគ្រប់ជ្រុងជ្រោយ ដើម្បីធានាជីវភាពរស់នៅប្រកបដោយគុនភាពសម្រាប់មនុស្សគ្រប់រូប" ដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច គណៈកម្មាធិការជនជាតិ និង បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានប្រកាសនាព្រឹកថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ។
របាយការណ៍នេះក៏បានអះអាងនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់របស់វៀតណាមក្នុងការអនុវត្ត SDG1 ។ ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ដោយចីរភាពទាំង ១៧ ដែលវៀតណាមបានសន្យាទទួលបាននាឆ្នាំ២០៣០ខាងមុខនេះ គោលដៅអភិវឌ្ឍន៍ដោយចីរភាពលេខ ១ (SDG1) ស្ដីពីការកាត់បន្ថយភាពក្រីក្រគឺមានលទ្ធភាពសម្រេចបានខ្ពស់បំផុត។ សមិទ្ធផលអំពីការកាត់បន្ថយភាពក្រីក្របានជួយឲ្យវៀតណាមឈរលំដាប់ទី ៥៧ ក្នុងចំណោមប្រទេសជាសមាជិកអង្គកាសហប្រជាជាតិ ទាំង ១៩៣ អំពី សន្ទស្សន៍ SDG ឆ្នាំ ២០១៨៕