ប្រកាសជាផ្លូវការ Logo ឆ្នាំ អាស៊ាន ២០២០

Chia sẻ
(VOVWORLD) - ជាទូទៅ Logo មានរូបផ្កាឈូក - ជាផ្កាដែលត្រូវបានប្រជាជនវៀតណាម លើកដម្កើងជាផ្កាតំណាងជាតិ។ រូបផ្កាឈូកនៅលើ Logo អាស៊ាន ២០២០ មានត្របក ៣ ចម្រុះព័ណ តំណាងឱ្យសរសរទ្រូងទាំង ៣ របស់សហគមន៍អាស៊ាន ដែលជានិមិត្តរូបនៃការតភ្ជាប់អាស៊ាន។
ប្រកាសជាផ្លូវការ Logo ឆ្នាំ អាស៊ាន ២០២០ - ảnh 1 Logo ឆ្នាំ អាស៊ាន ២០២០

នាថ្ងៃទី ៣ ខែមករានៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀត ណាមបានប្រកាសជាផ្លូវការ Logo ឆ្នាំ អាស៊ាន ២០២០។ Logo នេះ ត្រូវបានលោក Pham Ngoc Thuong (មកពីខេត្ត Long An) និពន្ធឡើង។

ជាទូទៅ Logo មានរូបផ្កាឈូក - ជាផ្កាដែលត្រូវបានប្រជាជនវៀតណាម លើកដម្កើងជាផ្កាតំណាងជាតិ។ រូបផ្កាឈូកនៅលើ Logo អាស៊ាន ២០២០ មានត្របក ៣ ចម្រុះ ព័ណ តំណាងឱ្យសរសរទ្រូងទាំង ៣ របស់សហគមន៍អាស៊ាន ដែលជានិមិត្តរូបនៃការតភ្ជាប់អាស៊ាន។ នៅចំកណ្ដាល Logo គឺជានិមិត្តរូបអាស៊ាន ដែលមានរូបបក្សី Lac ដូចជាទូកមួយឆ្ពោះទៅមុខ នាំសហគមន៍អាស៊ានឆ្ពោះទៅកំណើនប្រកបដោយ ចីរភាព តភ្ជាប់ សមាហរណកម្ម ដើម្បីវិបុលភាពរួម។

Logo អាស៊ាន ២០២០ បានបង្ហាញខ្លឹមសារចំនួន ២ គឹ “ តភ្ជាប់ និងម្ចាស់ការបន្សាំ” (Cohesive and Responsive)។ ការតំរង់ទិសដៅអាទិភាពអាស៊ាន ២០២០ របស់ វៀតណាមគឺពង្រឹងសាមគ្គីភាព និងឯកភាពអាស៊ាន រក្សាបរិយាកាសសុខសន្តិភាព ស្ថិរភាពនៅតំបន់ ជំរុញការតភ្ជាប់តំបន់ ឆ្ពោះទៅរកប្រជាជន យកប្រជាជនជាមជ្ឈមណ្ឌល។ ឆ្នាំ អាស៊ាន ២០២០ ក៏បានលើកកម្ពស់អត្តសញ្ញាណអាស៊ាន  ប្រើប្រាស់សមិទ្ធិផលនៃឧស្សាហកម្ម ៤.០ ពង្រឹងសមត្ថភាពបន្សាំនិងប្រសិទ្ធភាពប្រតិបត្តិការរបស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ