បម្រែបម្រួលនៃ Covid-19 នៅប្រទេសជាច្រើន

Chia sẻ
(VOVWORLD) - ប្រទេសទុយនីស៊ីដែលជាប្រទេសមួយផ្សេងទៀតនៅទ្វីបអាហ្វ្រិកបានផ្អាក់ជាបណ្តោះអាសន្ននូវការធ្វើដំណើរតាមសមុទ្រទៅកាន់ប្រទេសអ៊ីតាលីភាគខាងជើង សំដៅបន្ថយការរាតត្បាតនៃ វីរុស SARS-CoV-2 ។
បម្រែបម្រួលនៃ Covid-19 នៅប្រទេសជាច្រើន - ảnh 1 សកម្មភាពបញ្ជូនអ្នកជំងឺនៅអ៊ីរ៉ង់ (រូបថត IRNA / TTXVN)

ក្រសួងសុខាភិបាលអាហ្រ្វិកខាងត្បូងនាថ្ងៃទី ៥ ខែមីនាបានប្រកាសថាប្រទេសនេះបានកត់សម្គាល់ករណីផ្ទុក វីរុស SARS-CoV-2 ដែលបណ្តាលឱ្យមានជំងឺ COVID-19 ជាលើកដំបូង។ អ្នកជំងឺភេទបុរស អាយុ ៣៨ ឆ្នាំ ដែលធ្លាប់រួមដំណើរជាមួយប្រពន្ធទៅប្រទេសអ៊ីតាលី។ ពួកគេជាមាជិកក្នុងក្រុមអ្នកទេសចរណ៍ទាំង ១០ នាក់ ដែលបានត្រឡប់ទៅអាហ្វ្រិកខាងត្បូងវិញនាថ្ងៃទី ១ ខែមិនា ឆ្នាំ២០២០។

ទន្ទឹមនឹងនេះ ប្រទេសទុយនីស៊ីដែលជាប្រទេសមួយផ្សេងទៀតនៅទ្វីបអាហ្វ្រិកបានផ្អាក់ជាបណ្តោះអាសន្ននូវការធ្វើដំណើរតាមសមុទ្រទៅកាន់ប្រទេសអ៊ីតាលីភាគខាងជើង សំដៅបន្ថយការរាតត្បាតនៃ វីរុស SARS-CoV-2 ។

រដ្ឋអំណាចទុយនីស៊ី កាលពីថ្ងៃទី ៥ ខែមីនាបានសម្រេចចិត្តផ្អាក់ជាបណ្តោះអាសន្ននូវការធ្វើដំណើរតាមផ្លូវសមុទ្រ រវាងរដ្ឋធានី Tunis ជាមួយប្រទេសអ៊ីតាលីភាគខាងជើង ដើម្បបន្ថយការ រីករាលដាលនៃវីរុស SARS-CoV-2 នៅក្នុងប្រទេស។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្រសួងសុខាភិបាល និងបណ្តុះបណ្តាលវេជ្ជសាស្ត្រអ៊ីរ៉ង់ នាថ្ងៃទី ៥ ខែមិនា បានប្រកាសពីករណីផ្ទុក វីរុស SARS-CoV-2 ដែលបណ្ដាលឲ្យមានជំងឺ COVID-19 នៅប្រទេសនេះ កើនឡើង ៣ ៥១៣ នាក់  ដែលក្នុងនោះមាន ១០៧ នាក់ស្លាប់។

ជាមួយគ្នានេះ ប្រធានការិយាល័យសុខាភិបាល តំបន់ England លោក Chris Whitty កាលពីថ្ងៃទី ៥ ខែមីនាបានបញ្ជាក់ថា មានករណីស្លាប់ដំបូងនៅចក្រភពអង់គ្លេស ដោយសារ COVID-19។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការទប់ស្កាត់ជំងឺរាតត្បាតកូរ៉េខាងត្បូង (KCDC) នាព្រឹកថ្ងៃទី ៦ ខែមិនា បានឲ្យដឹងថា មានករណីផ្ទុក វីរុស SARS-CoV-2 ចំនួន ៥១៨ នាក់បន្ថែម។ អាស្រ័យហេតុនេះ នាបច្ចុប្បន្នុ ករណីឆ្លង វីរុស SARS-CoV-2 នៅប្រទេសនេះគឺ ៦ ២៨៤ នាក់ ហើយមាន ៤២ នាក់ស្លាប់។

នៅប្រទេសអ៊ីតាលី ដែលជាតំបន់ផ្ទុះជំងឺនៅអ៊ឺរ៉ុបនោះ នាថ្ងៃទី ៥ ខែមិនា ប្រទេសនេះបានកត់សម្គាល់ថា នាព្រឹកថ្ងៃទី ៥ ខែមិនា មានអ្នកស្លាប់សរុបចំនួន១៤៨ នាក់  ដែលក្នុងនោះមាន ៤១ ករណីឆ្លងថ្មី។ ទន្ទឹមនឹងនេះ មាន ករណីឆ្លងមេរោគថ្បីចំនួន ៧៦៩ នាក់បន្ថែម ហើយមានករណីឆ្លងសរុបចំនួន ៣៨៥៨ នាក់។

ក្នុងពេលនោះ ស៊ុយអែតបានកត់សម្គាល់ថា នាថ្ងៃទី ៥ ខែមិនា មានករណីឆ្លងមេរោគថ្មីចំនួន ៣០ នាក់បន្ថែម ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំង ប្រទេសកើនដល់  ៩៤ ករណី។

នាថ្ងៃដដែល អេស្ប៉ាញបានកត់សម្គាល់ថា មានករណីឆ្លង វីរុស SARS-CoV-2 ចំនួន ១១ នាក់។ ទន្ទឹមនឹងនេះអាជ្ញាធរសុខាភិបាលអូទ្រីសបានកត់សម្គាល់ថា មានករណីឆ្លង វីរុសថ្មីចំនួន ១៣ នាក់បន្ថែម ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំង ប្រទេសកើនដល់  ៤១ ករណីផងដែរ៕

ប្រតិកម្មទៅវិញ