បំផុសគំនិតដល់យុវជនជំរុញការច្នៃប្រឌិត និងត្រៀមខ្លួនជាស្រេចឆ្លើយតបនឹង​គ្រោះមហន្តរាយ

Chia sẻ
(VOVWORLD) - វិបត្តិមនុស្សធម៌កំពុងរងផលប៉ះពាល់ដល់មជ្ឈដ្ឋានយុវជន ហើយរួមចំណែកបង្កើតបញ្ហាប្រឈមដូចជាបង្កភាពរអាក់ខានដល់ការងារអប់រំ ភាពអត់ការងារធ្វើ ផលប៉ះពាល់ ឬគ្រោះអាសន្ននៃអំពើហិង្សា។
បំផុសគំនិតដល់យុវជនជំរុញការច្នៃប្រឌិត និងត្រៀមខ្លួនជាស្រេចឆ្លើយតបនឹង​គ្រោះមហន្តរាយ - ảnh 1ប្រតិភូដែលចូលរួមកិច្ចប្រជុំ

នាព្រឹកថ្ងៃទី២០ វិច្ឆិកា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី ១១ (AP11) បានប្រព្រឹត្តិទៅវេទិកាយុវជនកាកបាទក្រហម អឌ្ឍចន្ទក្រហមតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ក្រោមប្រធានបទ "ពង្រឹងភាពធន់៖ ការបំផុសគំនិតដល់យុវជនជំរុញភាពច្នៃប្រឌិតត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងគ្រោះមហន្តរាយ"។

អញ្ជើញថ្លែងក្នុងពិធីបើកវេទិកានេះ លោកស្រី Maha Barjas Hamoud Al Barjas អនុប្រធានសហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកបានអះអាងថា៖

“វេទិកាយុវជនថ្ងៃនេះក្រោមប្រធានបទ លើកកម្ពស់ភាពធន់៖ “ដឹកនាំយុវជនបំផុសគំនិតជំរុញការច្នៃប្រឌិតដើម្បីត្រៀមខ្លួនជាស្រេចនៅចំពោះមុខគ្រោះមហន្តរាយ” គឺមានអត្ថន័យណាស់។ ព្រោះថាវិបត្តិមនុស្សធម៌កំពុងរងផលប៉ះពាល់ដល់មជ្ឈដ្ឋានយុវជន ហើយរួមចំណែកបង្កើតបញ្ហាប្រឈមដូចជាបង្កភាពរអាក់ខានដល់ការងារអប់រំ ភាពអត់ការងារធ្វើ ផលប៉ះពាល់ ឬគ្រោះអាសន្ននៃអំពើហិង្សា។ ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមបានទទួលស្គាល់ពីការរួមវិភាគទានរបស់មជ្ឈដ្ឋានយុវជនក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ គឺសំខាន់បំផុត។ យើងចាំបាច់ត្រូវផ្លាស់ប្ដូរ និងសហការគ្នាថែមទៀត សំដៅថែរក្សាលក្ខណៈចីរភាព និងសមស្របសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀតផងដែរ”៕

ប្រតិកម្មទៅវិញ